ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ភ្លើងទៀន ​ប្រកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

11 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​គិត​មក​ដល់​ថ្ងៃ​ទី​៦ ​ឧសភា​ គឺជា​ថ្ងៃ​ទី​១៣​ហើយ​នៃ​ការ​ចុះ​បញ្ជី​គណ​បក្សនយោបាយ​

​រាជធានី​ភ្នំពេញ ​៖ ​គិត​មក​ដល់​ថ្ងៃ​ទី​៦ ​ឧសភា​ គឺជា​ថ្ងៃ​ទី​១៣​ហើយ​នៃ​ការ​ចុះ​បញ្ជី​គណ​បក្សនយោបាយ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ គ​.​ជ​.​ប ​បាន​ទទួល​គណបក្ស​នយោបាយ​ចំនួន​១៤​បាន​សុំ​ចុះបញ្ជី​គណបក្ស ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ ខណៈ​បក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​នឹង​ដាក់ចុះ​បញ្ជី​ និង​បេក្ខជន​ឈរឈ្មោះ​នៅ​ថ្ងៃ​ទី​៧​ ឧសភា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦​ឧសភា​ឆ្នាំ​២ ០២៣​បាន​ឲ្យ​ដឹង​ថា​មក​ដល់​ថ្ងៃនេះ​មាន​គណបក្ស​នយោបាយ​ចំនួន​១៤​ហើយ​ដែល​បាន​ដាក់ចុះ​បញ្ជី​គណបក្ស និង បញ្ជី​បេក្ខជន​ឈរ ឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អា ណ​ត្តិ​ទី​៧​នៃ​រដ្ឋសភា​។

​គ​.​ជ​.​ប​បាន​បញ្ជាក់​ថា​៖«​មក​ដល់​ពេល​នេះ​មាន​គណបក្ស​នយោបាយ​ចំនួន​១៤​បាន​មក​សុំ​បញ្ជី​គណបក្ស និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ហើយ​ក្នុង​ចំណោម​គណបក្ស​ន យោ​បាយ ទាំង​១៤​នេះ​គ​.​ជ​.​ប​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​គណបក្ស​នយោបាយ​ចំនួន​៨​រួច​ហើយដោយ​ឡែក​គណបក្ស​នយោបាយ​៦​ទៀត​កំពុង​តែ​ស្ថិត​ក្នុង​ការ​ពិនិត្យ​សម្រេច​នៅ​ពេល​ខាង​មុខ​នេះ​»​។​

គ​.​ជ​.​ប​.​បាន​ឲ្យ​ដឹង​ថា​គណបក្ស​ទាំង​៨​នោះ​រួម​មាន ៖ គណបក្ស​ប្រជាជន​កម្ពុជា , គណបក្ស​យុវជន​កម្ពុជា , គណបក្ស​ខ្មែរ​រួបរួម​ជាតិ , គណបក្ស​ធម្មាធិបតេយ្យ ,​គណបក្ស កម្លាំង​ប្រជា​ធិ​បេ​យ្យ , គណបក្ស សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​តែ​មួយ និង​គណបក្ស​ខ្មែរ អភិរក្ស​។​ចំណែក​៦​ទៀត កំពុង​ពិនិត្យ​ពិចារណា​ពី​ខាង​គ​.​ជ​.​ប​នោះ គឺ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​សំបុក​ឃ្មុំ​សង្គម ប្រជា​ធិ​ប តេ​យ្យ​និង​គណបក្ស​ឯកភាព​ជាតិខ្មែរ គណបក្ស​ល​បំណង​ពលរដ្ឋ គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី និង​គណបក្ស​ខ្មែរ​ឈប់​ក្រ​។

​គួ​រំលឹក​ថា​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ការ​ជ្រើសរើស​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​មាន​រយៈពេល​១៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៤​មេ​សា ដល់​ថ្ងៃ​ទី​៨​ឧសភា​ឆ្នាំ​២០២៣(​សល់​)​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើងទៀន​ដែល​ត្រូវ​បាន​គេ​នាំ​គ្នា​ថា​ជា គណបក្សប្រឆាំង​បាន​អះអាង​ខ្លួន​នឹង​ដាក់​ពាក្យសុំ​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការ​បោះ​សម្រាប់​ការ​ចូលរួម​បោះ​ឆ្នោត​អាណត្តិ​ទី​៧​នៃ រដ្ឋសភា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៧​ខែឧសភា​។​

សូម​ជម្រាប​ថា​ គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) កាលពី​កន្លង​ម​កបាន​បង្ហាញ​បេ​ក្ខ​របស់​គណបក្ស​ម​យោ​បាយ​ដែល​ទទួលស្គាល់ ជា​ផ្លូវការ​ផង​ដែរ​។​ក្នុង​នោះ បាន​បង្ហាញ​បញ្ជី​ផ្លូវការ បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ក្នុង​ការ​បោះ​ឆ្នោត នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ សម្រាប់​គណ​បក្ស​ប្រជាជន​កម្ពុជា ។

​ក្នុង​នោះ ថ្នាក់ដឹកនាំ​កំពូល​ៗ របស់​បក្ស​ប្រជាជន​កម្ពុជា​ដូច​ជា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ឈរឈ្មោះ នៅ​មណ្ឌល​ខេត្តកណ្តាល ខណៈ​មណ្ឌល រាជធានី​ភ្នំពេញ ឈរ ដោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែល​ជា​អនាគត​បេក្ខជន នាយក​រដ្ឋមន្ត្រី ក្នុង​គ្រាស​ម្តេច ក្រឡា ហោម ស ខេ​ង ឈរឈ្មោះ​នៅ​មណ្ឌល​ខេត្តបាត់ដំបង​។​សម្រាប់​សម្តេច​ហេង សំ​រិ​ន​វិញ ឈរ ឈ្មោះ​នៅ​មណ្ឌល ខេត្ត​ត្បូង ឃ្មុំ ។ ដោយឡែក សម្រាប់​សម្តេច ម៉ែ​ន សំ​អន ឈរឈ្មោះ នៅ​មណ្ឌល​ខេត្តស្វាយរៀង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ