ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​ស្ត្រី​រង​គ្រោះ ក្រោយ​ប្រព្រឹត្ត​៨​ដង​ហើយ​មិន​រាងចាល​(វីដេអូ)

11 ខែ មុន
  • កណ្តាល

បុរស​ម្នាក់​តែងតែ​ដើរ​អុកឡុក​វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជា​ញឹកញាប់ ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ សហការ​ជាមួយ​ប្រជា​ការពារ​ភូមិ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​តែ​ម្តង

ខេត្តកណ្តាល ៖ បុរស​ម្នាក់​តែងតែ​ដើរ​អុកឡុក​វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ជា​ញឹកញាប់ ហើយ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ សហការ​ជាមួយ​ប្រជា​ការ​ពារ​ភូមិ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​តែ​ម្តង ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​នៅ​ក្នុងភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ឈ្មោះ អៀង ចាន់​សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ អ៊ិ​ន ស្រី​សុជាត្តា អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៣ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេង រ៉ុ​ក​ខ្ចា ហៅ​អា​មុំ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ដែល​ជា​មនុ​ស្សញៀ​.​ន​ថ្នាំ និង​ស្រវឹងស្រា បាន​ធ្វើ​សកម្មភាព​យក​ដុំឥដ្ឋ​គប់​ដំបូលផ្ទះ ហើយ​ស្រែក​គំ​រា​.​ម​ជន​រង​គ្រោះ​ឈ្មោះ អ៊ិ​ន ស្រី​សុជាត្តា ថា «​ហែង​ចេញ​មក កុំ​សម្ងំ ប្រយ័ត្ន​អា​ញ់​ទម្លុះ​ផ្ទះ​ចូល​»​។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ ស្ត្រី​រង​គ្រោះ​មានការ​ភ័យ​ខ្លាច ក៏​ស្ទុះរ​ត់ទៅ​ដាស់​កូន​ដែល​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក ហើយ​រត់​ចូល​បន្ទប់ទឹក ដោយ​មិន​ហ៊ាន​តបត​នោះ​ទេ​។ លុះ​មួយសន្ទុះ​ក្រោយ​ក៏​លឺ​សំឡេង​សំ​រឹប​ជើង ជន​រង​គ្រោះ​ក៏​អើត​មើលទៅ​លើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​នៅ​លើដំបូល​ផ្ទះ​កំពុង​តែ​វះ​ដែក​ស័ង្កសី​ដំបូលផ្ទះ​តែ​ម្តង​។ ដោយ​ឃើញ​ដូច្នេះ ជន​រង​គ្រោះ​ក៏​បាន​នាំ​កូនចៅ​ដើរ​លប​ៗ​ទៅ​ខាង​មុខ​ផ្ទះ រួច​ទូរស័ព្ទ​ទៅ​ប្រាប់​ប្តី​ដែល​កំពុងធ្វើការ​នៅ​ភ្នំពេញ តែ​តេ​មិន​ចូល​នោះ​ទេ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​តេ​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ​តែ​ម្តង​។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​លឺ​ជន​រង​គ្រោះ​តេ​ប្តឹង​សមត្ថកិច្ច ជនសង្ស័យ​ក៏​ចុះ​ពី​ដំបូលផ្ទះ​របស់​ជន​រង​គ្រោះ​វិញ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​គ្រប់​ច្រកល្ហក់​។ នៅ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​តាម​ស្វែងរក​ចាប់ខ្លួន បែរជា​ជនសង្ស័យ​ឆ្លៀតឱកាស​បក​មក​អុកឡុក គប់​វាយ​បំផ្លិចបំផ្លាញ​ផ្ទះ​របស់​ជន​រង​គ្រោះ​ម្តងទៀត ដោយ​គាស់​ទ្វារ និង​វា​.​យ​កម្ទេច​បង្អួច​ផ្ទះ​តែ​ម្តង​។ ពេល​នោះ ស្ត្រី​រង​គ្រោះ​មានការ​ភ័យ​ខ្លាច​ក៏​នាំ​កូន​រត់​ចេញ​តាម​ទ្វារ​មុខ​ទៅ​សុំ​ផ្ទះ​អ្នក​ជិតខាង​ដេក​។ តែ​ជនសង្ស័យ​នៅ​តែ​បន្ត​ការ​អុកឡុក​វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​រហូត​ដល់​ភ្លឺ បណ្តាល​រង​ការ​ខូចខាត​ដំបូលផ្ទះ​អស់ទាំង​ស្រុង​, ទ្វារ​១, បង្អួច​២, ពាងទឹក​៤ និង​ជញ្ជាំង​ផ្ទះ​ប្រេះ​ខូចខាត​គ្រប់កន្លែង​។ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​ប្រហែល​៨ ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​និង​ប្រជា​ការពារ​ចុះ​ទៅ​ព័ទ្ធ​ចាប់​ជនសង្ស័យ​បាន រួច​យក​មក​សួរនាំ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជនសង្ស័យ​ជា​មនុ​ស្សញៀ​.​ន​ថ្នាំ ហើយ​តែងតែ​អុកឡុក​វា​.​យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​ជន​រង​គ្រោះ និង​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ជា​ញឹកញាប់​។ ហើយ​សម្រាប់​គ្រួសារ​ជន​រង​គ្រោះ​នេះ គឺជា​លើក​ទី​៨​មក​ហើយ និង​មាន​ទាំង​កិច្ចសន្យា​ជាមួយ​សមត្ថកិច្ច​ទៀត​ផង តែ​ជន​នេះ​នៅ​តែ​មិន​រាងចាល​ដដែល​។ ហើយ​ពេល​សមត្ថកិច្ច​ចាប់​បាន​ជន​នេះ ធ្វើ​អោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សម្តែង​ការ​សប្បាយ​ចិត្តជា​ខ្លាំង និង​សូម​សំណូមពរ​អោយ​តុលាការ​ខេត្តកណ្តាល មេត្តា​ជួយ​ផ្តន្ទារ​ទោស​ជនសង្ស័យ​រូប​នេះ​អោយ​សម​ទៅ​តាម​ទោសទណ្ឌ​ដែល​ខ្លួន​គេ​បាន​ប្រព្រឹត្តិ​ផង​។

រហូត​ដល់​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​គគីរ​ធំ ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រូប​នេះ រួម​ជាមួយនឹង​វត្ថុ​តាង បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ