មកស្គាល់ម្ចាស់មេដាយមាសទាំង៩ លើ២ប្រភេទកីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
- ភ្នំពេញ
រាជធានីភ្នំពេញ៖ តោះមកស្គាល់ម្ចាស់មេដាយមាសទាំង៩(កម្ពុជា៥ ហ្វីលីពីន២ ថៃ១ និងឡាវ១)លើ២
រាជធានីភ្នំពេញ៖ តោះមកស្គាល់ម្ចាស់មេដាយមាសទាំង៩(កម្ពុជា៥ ហ្វីលីពីន២ ថៃ១ និងឡាវ១)លើ២
រាជធានីភ្នំពេញ៖ តោះមកស្គាល់ម្ចាស់មេដាយមាសទាំង៩(កម្ពុជា៥ ហ្វីលីពីន២ ថៃ១ និងឡាវ១)លើ២ប្រភេទកីឡានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលសម្រេចបាននាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។
+មេដាយមាស៥របស់កម្ពុជាដណ្ដើមលើប្រភេទកីឡាជឺជីតស៊ូ និងគុនល្បុក្កតោ។
-កីឡាជឺជីតស៊ូ ដណ្ដើមបានដោយកីឡាករគង់មូលីណា មិថុរ៉ា និងទូច ពីរកក្កដា លើវិញ្ញាសា
សម្ដែង(Men’s DUO, snima)។
-កីឡាគុនល្បុក្កតោ ដណ្ដើមបានដោយកីឡាការិនី យស សញ្ចនា លើវិញ្ញាសាសម្ដែងទ្វារមេគុនដៃ ។ កីឡាករ គីម ទិត្យសុវឌ្ឍនៈ ដណ្ដើមបានលើវិញ្ញាសាសម្ដែងទ្វារមេគុនអាវុធឥតមុខ (ខែលឬស្សី)។ កីឡាករពន្លឺ ពេជ្រមរកត ដណ្ដើមបានលើវិញ្ញាសាសម្តែងទ្វារមេគុនព្រលឹងល្បុក្កតោ និងកីឡាការិនី ម៉ៅ លក្ខិណាដណ្ដើមបានលើវិញ្ញាសាសម្តែងទ្វារមេគុនព្រលឹងល្បុក្កតោ។
+មេដាយមាស២របស់ហ្វីលីពីនដណ្ដើមបាន
លើប្រភេទកីឡាជឺជីតស៊ូ និងគុនល្បុក្កតោ។ កីឡាជឺជីតស៊ូ កីឡាការិនី Kaila Isip Napolis
ដណ្ដើមបានលើវិញ្ញាសាប្រយុទ្ធ និងកីឡាគុន
ល្បុក្កតោ កីឡាករ Angel Alcances Derla ដណ្ដើមបានលើវិញ្ញាសាសម្តែងទ្វារមេគុនអាវុធ ឥតមុខ (ខែលឬស្សី)។
+មេដាយមាស១របស់ថៃដណ្ដើមបានលើប្រភេទកីឡាជឺជីតស៊ូ ដោយកីឡាការិនី Kunsatri Kumsroi និង Suphawadee Kaeosrasaen លើវិញ្ញាសាសម្ដែង។
+មេដាយមាស១របស់ឡាវដណ្ដើមបានលើប្រភេទកីឡាគុនល្បុក្កតោ។ កីឡាករ Kongngern Inthisarnដណ្ដើមបានលើវិញ្ញាសាសម្តែងទ្វារមេគុនដៃ ៕
ចែករំលែកព័តមាននេះ