ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ជា សា​រ៉​ន មិនមែន​បោក​តែ​កំពត​ទេ​…​ខេត្ត​តាកែវ​​ក៏​ចាញ់បោក​មិន​តិច​ដែរ

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តតាកែវ​ជាង​៤០០​នាក់ បាន​ដាក់​ពាក្យ​​បណ្ដឹងសុំ​អន្តរាគមន៍​ពី​អាជ្ញាធ​ខេត្តតាកែវ​ឱ្យ​ជួយ​ពួក​គាត់​ដែល​ចាញ់បោក​ក្រុមហ៊ុន ជា សា​រ៉​ន នៅ​ខេត្តកំពត ពាក់ព័ន្ធ​ទៅ​នឹង​ទិញ​ដីធ្លី និង​វិនិយោគ​ជាមួយ​ឧកញ៉ា ជា…

ខេត្តតាកែវ ៖ បន្ទាប់​ពី​មាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តតាកែវ​ជាង​៤០០​នាក់ បាន​ដាក់​ពាក្យ​​បណ្ដឹងសុំ​អន្តរាគមន៍​ពី​អាជ្ញាធ​ខេត្តតាកែវ​ឱ្យ​ជួយ​ពួក​គាត់​ដែល​ចាញ់បោក​ក្រុមហ៊ុន ជា សា​រ៉​ន នៅ​ខេត្តកំពត ពាក់ព័ន្ធ​ទៅ​នឹង​ទិញ​ដីធ្លី និង​វិនិយោគ​ជាមួយ​ឧកញ៉ា ជា សា​រ៉​ន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៥ ខែឧសភា ឆ្នាំ​២០២៣ នេះ អាជ្ញាធ​ខេត្តតាកែវ បាន​បើក​កិច្ចប្រជុំ​ដោះស្រាយ​ជូន​បងប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួក​គាត់​។

ក្រោយ​ពី​ស្ដាប់​ការ​លើក​ឡើង និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ប្រមាណ​ជាង​៥០០​នាក់ ដោយ​ស្នើ​សុំ​អោយ​អាជ្ញាធ​ខេត្តតាកែវ​ជួយ​អន្តរាគមន៍ លោក អ៊ូច ភា អភិបាល​ខេត្តតា​កែវ​បាន​ដោះស្រាយ​បញ្ហា​ចំនួន​៣​ចំណុច​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។

ទី​១-​អោយ​ប្រជាពលរដ្ឋ​ដាក់​ពាក្យបណ្ដឹង​នៅ​ខេត្តកំពត ឬ​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាខេត្ត​តាកែវ ហើយ​អាជ្ញាធ​ខេត្តតាកែវ​នឹង​ជួយ​អន្តរាគមន៍​ទៅ​ខេត្តកំពត​អោយ​ជួយ​ដោះស្រាយ​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ ។ ទី​២-​ករណី​បងប្អូន​ប្រជាពលរដ្ឋ​ខ្ចី​លុយ​ធនាគារ គឺ​អោយ​ក្រុមហ៊ុន ជា សា​រ៉​ន ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការ​បង់ការ​ប្រាក់​ជំនួស​ប្រជាពលរដ្ឋ និង​ទី​៣-​ពាក់ព័ន្ធ​និង​ប្លង់​ដី​របស់​ប្រជា​ពល​រដ្ឋ​ដែល​ដាក់បញ្ចាំ​នៅ​ធនាគារ គឺ​អោយ​ក្រុមហ៊ុន ជា សា​រ៉​ន យក​អចលនទ្រព្យ​របស់​ខ្លួន​ដាក់បញ្ចាំ​នៅ​ធនាគារ​យក​ប្រាក់​មក​លោះ​ប្លង់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​វិញ ។

លោក​អភិបាល​ខេត្តតាកែវ ក៏​បាន​សំណូមពរ​ដល់​បុគ្គលិក​ធនាគារ និង​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ សូមកុំ​មានការ​គំរាមកំហែង​ប្ដឹងប្តល់ ឬ​រឹង​អួ​ស​ផ្ទះសម្បែង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្ចី​លុយ​ពាក់ព័ន្ធ​ទៅ និង​ក្រុមហ៊ុន ជា សា​រ៉​ន ហើយ ក្នុង​នោះ អាជ្ញាធ​មូលដ្ឋាន​ត្រូវ​តាមដាន និង​អន្តរាគមន៍​អោយ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​បងប្អូន​ប្រជាពលរដ្ឋ បើ​មានការ​គំរាមកំហែង​ណាមួយ ។

គួរ​រំលឹក​ថា នៅ​ក្នុង​កិច្ចប្រជុំ​នោះ បងប្អូន​ប្រជាពលរដ្ឋ​បាន​ទទួលយក​ចំពោះ​ដំណោះស្រាយ​របស់​អភិបាល​ខេត្តតាកែវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ក្រុមហ៊ុន ជា សា​រ៉​ន ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ