ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេស​ចរ​បរទេស​ជិត​ពីរ​លាន​នាក់​​ចូល​ប្រទេស​​វៀតណាម​ក្នុង​រយៈ​ពេល​4​ ខែ​ដំបូង​ ខណៈ​ពេល​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចូល​ទៅ​​វៀត​ណាម​​មាន​ការ​កើន​ឡើង​

12 ឆ្នាំ មុន

វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​វៀត​​ណាម​បាន​ផ្សាយ​ថា ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង ឆ្នាំ​២០១១ ​​នេះ ​ប្រទេស​វៀតណាម​​ទទួល​បាន​ភ្ញៀវ​​​ទេស​ចរ​បរទេស​​ច្រើន​ជាង​១,៩៧​លាន​នាក់ កើន​​លើស​១០,៣% ធៀប​​​នឹង​ឆ្នាំ​មុន ។
ប្រទេស​ចិន​​ចំនួន​ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំណើរ​​ចូល​ទៅ​ប្រទេស​វៀត​ណាម​ច្រើន​​ ជាង​គេ​បំផុត​សរុប​​ដល់​ទៅ​៣៧៥.០០០​នាក់ ​កើន​ឡើង​២០,៤% ​ពី​ឆ្នាំ​២០១០ បន្ទាប់​មក​គឺ​ភ្ញៀវ​​ទេស​ចរ​មក​ពី​កូរ៉េ​ខាង​ត្បូងមាន​ចំនួន​សរុប​១៨៧.០០០​ នាក់ ​កើន​លើស​ពី​ឆ្នាំ​២០១០ ​ប្រហែល​៦,៦% ។

វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ​វៀត​​ណាម​បាន​ផ្សាយ​ថា ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង ឆ្នាំ​២០១១ ​​នេះ ​ប្រទេស​វៀតណាម​​ទទួល​បាន​ភ្ញៀវ​​​ទេស​ចរ​បរទេស​​ច្រើន​ជាង​១,៩៧​លាន​នាក់ កើន​​លើស​១០,៣% ធៀប​​​នឹង​ឆ្នាំ​មុន ។
ប្រទេស​ចិន​​ចំនួន​ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំណើរ​​ចូល​ទៅ​ប្រទេស​វៀត​ណាម​ច្រើន​​ជាង​គេ​បំផុត​សរុប​​ដល់​ទៅ​៣៧៥.០០០​នាក់ ​កើន​ឡើង​២០,៤% ​ពី​ឆ្នាំ​២០១០ បន្ទាប់​មក​គឺ​ភ្ញៀវ​​ទេស​ចរ​មក​ពី​កូរ៉េ​ខាង​ត្បូងមាន​ចំនួន​សរុប​១៨៧.០០០​នាក់ ​កើន​លើស​ពី​ឆ្នាំ​២០១០ ​ប្រហែល​៦,៦% ។

សម្រាប់​ភ្ញៀវ​​ទេស​ចរ​មក​ពី​​ប្រទេស​ជប៉ុន​មាន​ចំនួន​១៧៧.៦០០​​នាក់ កើន​ឡើង​​ប្រហែល​២១% និង​ភ្ញៀវ​ទេស​ចរ​មក​ពី​សហ​រដ្ឋ​អាមេ​រិក​មាន​ចំនួន​១៧៤.២០០​នាក់ កើន​ឡើង​ចំនួន​៦,៨% ។ ខណៈ​ពេល​ភ្ញៀវ​ទេស​ចរ​មក​ពី​តៃវ៉ាន់ អូស្ត្រាលី អង់​គ្លេស និង​កម្ពុជា ដែល​ធ្វើ​ដំណើរ​​ចូល​ទៅ​ប្រទេស​វៀត​​ណាម ​មាន​ចំនួន​ច្រើន​​​​ជាង​អំឡុង​​ឆ្នាំ​២០១០ ៕