ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្កាត់​ចេញ​មុខ​បង្ក្រាប​មន្ត្រី​ឈូស​ព្រៃកោង​កាង​​យក​ដី ខណៈ​មន្ទីរ​ជំនាញ​នានា​សំងំ​ឈឹង

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ អាណាចក្រ​មួយ​ដែល​មាន​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង​ស្រស់​ស្អាត​ជាងគេ​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​មហាជន​ផ្តល់​ចំណាត់ថ្នាក់​លំដាប់​ខ្ពស់​ជាងគេ ក្នុង​ចំណោម​អាណាចក្រ​ទាំង​៤​ជាប់​ឆ្នេរសមុទ្រ ខាង​ការ​កាប់​និង​ឈូស​ឆាយ​បំ​ផ្ល​ញ​ធនធានធម្មជាតិ (​ព្រៃកោងកាង​) ដោយសារ​ស្នាដៃ ក្រុម​មន្ត្រី​សង្ស័យ​លោភលន់​មួយ​ក្តាប់​តូច…

ខេត្តកោះកុង ៖ អាណាចក្រ​មួយ​ដែល​មាន​ឆ្នេរសមុទ្រ និង​ព្រៃកោងកាង​ស្រស់​ស្អាត​ជាងគេ​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​មហាជន​ផ្តល់​ចំណាត់ថ្នាក់​លំដាប់​ខ្ពស់​ជាងគេ ក្នុង​ចំណោម​អាណាចក្រ​ទាំង​៤​ជាប់​ឆ្នេរសមុទ្រ ខាង​ការ​កាប់​និង​ឈូស​ឆាយ​បំ​ផ្ល​ញ​ធនធានធម្មជាតិ (​ព្រៃកោងកាង​) ដោយសារ​ស្នាដៃ ក្រុម​មន្ត្រី​សង្ស័យ​លោភលន់​មួយ​ក្តាប់​តូច ចាប់ផ្តើម​ឆ្លៀតឱកាស​មុន​រដូវ​បោះ​ឆ្នោត​មក​ដល់​ឈូស​បំផ្លាញ​ធនធានធម្មជាតិ និង​បំផ្លាញ​សក្តានុពល​ទេសចរណ៍​ចោល​យ៉ាង​រង្គាល ដើម្បី​វាទ​ទី​យក​ដី​ធ្វើ​ជាក​ម្មសិ​ទ្ឋិ​របស់​ខ្លួន​យ៉ាង​តក់ក្រហល់​….​ស្រប​ពេល​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​កំពុង​ធ្វើ​ជា​ភ្លេចខ្លួន និង​សង្ស័យ​សំងំ​ចាំ​ទទួល​លាភសក្ការៈ​ក្រោម​តុ​បន្តិចបន្តួច ។

សកម្មភាព​ល្មើស​ទាំងនោះ​មាននៅ ទីតាំង​ទី​១-​ស្ថិត​នៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈ​ភូមិន្ទ ខេត្តកោះកុង ដែល​មាន​មន្ត្រី​ទាហានជើងទឹក​ម្នាក់ ជា​អ្នក​ចេញ​មុខ​ចំណាយ​លើ​សកម្មភាព ឈូស​ទន្ទ្រាន​នេះ ។ ទីតាំង​ទី​២-​ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​កណ្តោល ឃុំ​ជី​ខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែល​មាន​មន្ត្រី​ល្បីឈ្មោះ​ម្នាក់​នៅ​ក្នុងស្រុក​ស្រែអំបិល​ជា​អ្នក​ចេញ​មុខការ​ពារ ។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ទីតាំង​ផ្សេង​ទៀត​ជា​ច្រើន ដែល​កំពុង​រង​ការ​កាប់​បំផ្លាញ និង​ឈូស​ឆាយ​ដើម្បី​រំលោភ​យក​ដី ។

លោក​ចៅសង្កាត់​រង​ទី​១ សង្កាត់​ស្មាច់​មាន​ជ័យ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០២៣​ថា ទីតាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ប៉ះពាល់​ដល់​ចំណី​ព្រែក និង​ព្រៃកោងកាង​ខាងលើ គឺជា​ទីតាំង​ដី ដែល​គ្រប់គ្រង​ដោយ​ទាហានជើងទឹក​ម្នាក់​ឈ្មោះ​សំ វី​រៈ ហើយ​ការ​ឈូស​ឆាយ​ក៏​មិន​បាន​សុំ​ច្បាប់​អាជ្ញាធរ​ដែរ ។

លោក​ចៅសង្កាត់​រង​បញ្ជាក់​ទៀត​ថា ពេល​នេះ អាជ្ញាធរ​សង្កាត់​បាន​ចុះ​ឃាត់​អោយ​ផ្អាក​សកម្មភាព ឈូស​ឆាយ​ខាងលើ​នេះ​ហើយ និង​រង់ចាំ​អោយ​សា​ម៉ី​ខ្លួន​យក​ឯកសារ​ផ្លូ​ច្បាប់​ជាក់លាក់​មក​បង្ហាញ អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​សិន ។

ទោះជា​យ៉ាងណា ចំណាត់ការ​របស់​អាជ្ញាធរ​មូលដ្ឋាន ទៅ​លើ​មន្ត្រី​មាន​អំណាច​ធំ​បែប​នេះ ហាក់​ដូចជា​មិនសូវ​មាន​ប្រ​សិ​ទ្ឋិ​ភាព​ទេ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ