ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​និងផ្សែងខ្មួល​ខ្មាញ​ពេញ​អាកាស ឆេះ​ត្របាក់​​​អគារ​​អាហា​ដ្ឋា​ន​ឃ្វី​កូរ ​​PAVILIO

11 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីវេលា​​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា នេះ មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អគារ​អាហារ​ដ្ឋា​ន​ឃ្វី​កូរ QUEENCO PAVILION(​ជាន់​ផ្ទាល់​ដី​) ស្ថិត​នៅ​ក្រុម​២៤ ភូមិ​៣…

ខេត្តព្រះសីហនុ ៖ កាលពីវេលា​​វេលា​ម៉ោង​០៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ​ឧសភា នេះ មាន​ករណី​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​អគារ​អាហារ​ដ្ឋា​ន​ឃ្វី​កូរ QUEENCO PAVILION(​ជាន់​ផ្ទាល់​ដី​) ស្ថិត​នៅ​ក្រុម​២៤ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ យ៉ាងសន្ធោសន្ធៅ ដែលសង្ស័យផ្តើមចេញពីឆ្លង​ចរន្តអគ្គិសនី​(​ទុ​ស្សេ​ខ្សែភ្លើង​) ​។  

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ រថយន្ត​បង្ការ​និង​ពន្លត់អគ្គិភ័យ​របស់​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​​​​ខេត្ត​ព្រះ​សីហ​នុ និង​កម្លាំង​ជំនាញ​ការិយាល័យ​ជំនួយ​មនុស្សធម៌​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយនៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ​សរុប​ចំនួន​៣៥​នាក់ ដោយប្រើប្រាស់​រថ​យន្ត​ពន្លត់អគ្គិភ័យ​ចំនួន​០២​គ្រឿង សហការ​ជាមួយ​រថយន្ត​បង្ការ​និង​ពន្លត់អគ្គីភ័យ​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​,​ រ​ថ​យន្ត​បង្កា​រនង​ពន្លត់អគ្គិភ័យ ​intena​tion​alaiport, ​រថយន្ត​បង្ការ ​និង​ពន្លត់អគ្គិភ័យ​កង​សង្គ្រោះ​៧១១ ​និង​រថយន្ត​បង្ការ​និង​ពន្លត់អគ្គិភ័យ​កំពង់​ផែ​ស្វយ័ត​ ខេត្ត​ព្រះ​សីហ​នុ ​និង​មានការ​ចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពាក់ព័ន្ធ, ​អាជ្ញាធរ​ដែនដី​ដឹកនាំ​រួម​ដោយ​លោក​មីន កុម្ភៈ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​ជួយ​អន្តរាគមន៍​គ្រប់គ្រង បាញ់​ទឹក​ពន្លត់​ទីតាំង​ខាងលើ​ភ្លាម​ៗ ​ដើម្បី​ពន្លត់អគ្គិភ័យ​ដែល​កំពុង​តែ​ឆាបឆេះ​ដ៍​សន្ធោរ​សន្ធៅ​មិន​ឲ្យ​ឆ្លង​រាលដាល​បន្ត​ទៅ​អាគារ​ផ្សេង​បន្ថែម​ទៀត​ ។

បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យសរុប​ចំនួន១១​គ្រឿង អស់​ទឹក២៣​ឡាន ។

ចំពោះការ​ខូចខាត​សម្ភារៈឆេះ​អគារ​ជាន់​ផ្ទាល់​ដី ផ្នែក​អាហារ​ដ្ឋា​ន (​កន្លែង​ចុងភៅ​) និង​សម្ភារៈ​មួយ​ចំនួន (​ឆេះ​ខូចខាត​ទាំងស្រុង​) ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ ករណី​ខាងលើ​ បាន​​​គ្រប់គ្រង​និងពន្លត់ភ្លើង​បាន​នៅ​វេលា​ម៉ោង​១១និង១០​នាទីថ្ងៃដដែល ដោយមិន​មានការ​ឆេះ​រាលដាល​បន្ត​ឡើយ​ ។ ​

អត្ថបទសរសេរ ដោយ