ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់បើកចេញ-ចូល​រលូន ក្រោយ​បិទមួយរយៈដោយសារអគ្គិភ័យ​​​

11 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ ការ​​ដំណើរការ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ឱ្យ​​រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល​​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​សម្រាប់​អ្នកដំណើរ​​គឺមាន​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ល្អ​ ។ សូម​រំលឹក​ថា​ ​ក្រោយ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​តជាប់​ជាយ​ដែន ​ត្រូវ​បាន​ឆាបឆេះ​ដោយ​អគ្គិ​ភ័យ​បណ្តាល​ខូចខាត​អគារ​ក្រុមហ៊ុន​កាស៊ីណូ​នៅ​សងខាង​ និង​មានមនុស្ស​​ស្លា.ប់​និង​របួសនោះ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​​ ការ​​ដំណើរការ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ឱ្យ​​រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល​​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​សម្រាប់​អ្នកដំណើរ​​គឺមាន​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ល្អ​ ។

សូម​រំលឹក​ថា​ ​ក្រោយ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​តជាប់​ជាយ​ដែន ​ត្រូវ​បាន​ឆាបឆេះ​ដោយ​អគ្គិ​ភ័យ​បណ្តាល​ខូចខាត​អគារ​ក្រុមហ៊ុន​កាស៊ីណូ​នៅ​សងខាង​ និង​មានមនុស្ស​​ស្លា.ប់​និង​របួសនោះ ​ក៏​ត្រូវ​បាន​​បិទផ្លូវ​ពី​រង្វង់​មូល​ទៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ដោយ​ឱ្យ​​រថយន្ត​ដឹក​ទំនិញ​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សម្រាប់​អ្នកដំណើរ​ឆ្លងកាត់​តែ​អោយ​ចេញ​-ចូល​តាម​ច្រក​ដើម​ពុទ្ទ្រា​។

ក្រោយ​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​ក្រុមហ៊ុន​កាស៊ីណូ​ ​រង​ការ​ខូចខាត​ហើយ​ត្រូវ​បិទផ្លូវ​ឆ្លងកាត់​ពី​រង្វង់​មូល​មក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​អោយ​ក្រុមហ៊ុន​ម៉ៅ​ការ​រុះរើ​អគារ​ដែល​រង​ការ​ខូចខាត​ដោយ​អគ្គិ​ភ័យ​ត្រូវ​បាន​រួចរាល់​ ពេល​នេះ​បាន​បើក​អោយ​ដំណើរ​ការ​ចេញ​-​ចូល​ពី​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត ​មក​រង្វង់​មូល​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តរ​ប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​​ប្រាប់​ថា​ ​ក្រោយ​ពេល​ដែល​រថយន្ត​ដឹក​ទំនិញ​ ត្រូវ​បានឱ្យ​​ដំណើរការ​ចេញ​-ចូល​តាម​ច្រក​អន្តរ​ជាតិ​បត់ ហើយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បានអោយ​អ្នកដំណើរ​ឆ្លងកាត់​ដូច​ជា​ភ្ញៀវ​ជាតិ និង​​អន្តរជាតិ​ចេញ​.​ចូល​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​សម្រាប់​ឆ្លងកាត់​ទៅ​មក​បាន​ងាយស្រួល ។

អត្ថបទសរសេរ ដោយ