ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ស្ថិតនៅស្រុកព្រៃកប្បាស ក្រោយស្រាវជ្រាវរកឃើញដោយមានជាប់ពាក់ព័ន្ធនិងអំពើឃាតកម្មចាក់សម្លាប់ កាលពីថ្ងៃទី០១ ខែឧសាភា ឆ្នាំ២០២៣ ។

សមត្ថកិច្ចស្រុកព្រៃកប្បាសបានបញ្ជាក់ថា ស្ត្រីសង្ស័យខាងលើ ឈ្មោះ ជួប លីណា ហៅណែត អាយុ២៣ឆ្នាំ បានជំពាក់លុយជនរងគ្រោះជិត២០លានរៀល ។ លុះថ្ងៃកើតហេតុ ជនរងគ្រោះនិងស្ត្រីសង្ស័យខាងលើបានទូរស័ព្ទណាត់គ្នាជជែករឿងសងលុយនៅសាលាឆទានពន្សាំង ភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ រហូតកើតមានករណីចាក់សម្លាប់ជនរងគ្រោះឈ្មោះ ខេង ស្រី អាយុ៤២ឆ្នាំ ដែលទាំង២នាក់ រស់នៅភូមិឃុំខាងលើ ។
បច្ចុប្បន្ន ស្រីជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនយកមកស្នងការដ្ឋាន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ