ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​ក្នុង​ក្រុង​សែន​មនោ​រម្យ​​អប​អរសាទរ​​ខ្លាំង​​ការប្រកួតកីឡា​ស៊ី​ហ្គេ​ម​​កម្ពុជា​កាល​​យប់​មិញ​

11 ខែ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី ជាពិសេស នៅ​ក្រុង​សែន​មនោ​រម្យ បាន​អប​អរសាទរ​យ៉ាង​ខ្លាំង ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ខណៈ​នៅ​ក្រុង​សែន​មនោ​រម្យ ចំណុច​រូបសំណាក់​ដំរី​ដែក រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ដាក់​បញ្ចាំង​តាម​រយៈ​ផ្ទាំង​LED​បន្ត​ផ្ទាល់…

មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី ជាពិសេស នៅ​ក្រុង​សែន​មនោ​រម្យ បាន​អប​អរសាទរ​យ៉ាង​ខ្លាំង ​ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ខណៈ​នៅ​ក្រុង​សែន​មនោ​រម្យ ចំណុច​រូបសំណាក់​ដំរី​ដែក រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​ដាក់​បញ្ចាំង​តាម​រយៈ​ផ្ទាំង​LED​បន្ត​ផ្ទាល់ ជុំវិញ​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នេះ​​ផង​ដែរ ។

ជាក់ស្តែង នៅ​យប់​ថ្ងៃ​ទី​០២ ឧសភា ២០២៣ ស្រប​ពេល​ដែល​កម្ពុជា​បាន​ប្រកួត​កីឡាបាល់ទាត់​បុរស ពូ​ល​A​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន យើង​បាន​កត់សម្គាល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ​យ៉ាងច្រើន​កុះករ ណែន​តាន់តាប់ បាន​មក​ចូលរួម​ទស្សនា​នៃ​ការ​ប្រកួត​នេះ ។

​ក្នុង​នោះ​ដែរ​ មានវត្ត​មាន​ឯកឧត្ដម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​អញ្ជើញ​មក​ទស្សនា​ជាមួយ​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាព​ស្និទ្ធិស្នាល អបអរ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ទាប់​ពី​រង​ចាំ​រយៈពេល​ជាង​៦០​ឆ្នាំ ។

ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​ដែល​បាន​មក​ទស្សនា​ដោយ​ផ្ទាល់ តាម​រយៈ​ការ​ដាក់​បញ្ចាំង​LED​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម បាន​បង្ហាញ​អារម្មណ៍​រំភើប​ឥត​ឧបមា ខណៈ​ដែល​កម្ពុជា​មាន​ភាព​រីក​ចម្រើន​រុងរឿង រហូត​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ ។

ដោយ​ពួក​គាត់​បាន​សម្ដែង​អារម្មណ៍​សប្បាយ​ត្រេកអរ ថែម​ទាំង​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​
តេ​ជោ ​ហ៊ុន​ សែន ដែល​សម្ដេច​បាន​លះបង់ខិតខំ​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សុខ​សន្តិភាព រីក​ចម្រើន​​ឥត​ឈប់​ឈរ រហូត​ធ្វើ​ឲ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​លើក​ឆាក​អន្តរជាតិ បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​
ហ្គេ​ម ក្រោយ​ខកខាន​ជាង​៦០​ឆ្នាំ ។

សូម​បញ្ជាក់​ដែរ​ថា ជុំវិញ​ព្រិ​ត្តិ​ការណ៍​ស៊ី​ហ្គេ​ម ដែល​រដ្ឋបាល​ខេត្ត​ម​ណ្ដ​ល​គិរី​បាន​រៀបចំ​ដាក់​បញ្ចាំង​LED​បន្ត​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ទស្សនា ពិតជា​បាន​បង្ក​ភាព​សប្បាយ​រីករាយ ការ​ជួបជុំ​បង្ហាញ​ដោយ​​​ភាព​ស្និទ្ធិ​​ស្នាល ហើយ​ទន្ទឹម​នោះ​ រដ្ឋបាល​ខេត្ត​ក៏​មាន​រៀបចំ​តុ​កៅអី​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​អង្គុយ​ទស្សនា ប៉ុន្តែ​ដោយសារ​អ្នក​មក​ទស្សនា​ច្រើន​ពេក លើស​ការ​រំពឹង​ទុក មិន​មាន​កៅអីអង្គុយ​គ្រប់​គ្រាន់ ប្រជាពលរដ្ឋ​ក៏​បាន​យក​កៅអី​មក​ពី​ផ្ទះ​រៀង​ៗ​ខ្លួន​អង្គុយ​ទស្សនា​រួម​គ្នា​។

អត្ថបទសរសេរ ដោយ