ផ្តាច់ជីវិតស្ត្រីម្នាក់ក្នុងចម្ការស្លឹកគ្រៃ ត្រឹម១ថ្ងៃ ជនដៃដល់ត្រូវវែកមុខ
- តាកែវ
ខេត្តតាកែវ ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង២០នាទីយប់ កម្លាំងសមត្ថកិច្ច
ខេត្តតាកែវ ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង២០នាទីយប់ កម្លាំងសមត្ថកិច្ច
ខេត្តតាកែវ ៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង២០នាទីយប់ កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានថា នៅចំណុចចំការស្លឹកគ្រៃ ក្រោយផ្ទះរបស់ឈ្មោះវ៉ាន់ រ៉េន ដែលម្ចាស់ទុកចោល ទៅធ្វើការនៅប្រទេសថៃ ស្ថិតក្នុងភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណី ស្ត្រីម្នាក់ស្លា.ប់ ។
ជនរងគ្រោះឈ្មោះ ខេង ស្រី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ និងដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកស.ព ឃើញថា ស.ពជនរងគ្រោះ ត្រូវបានជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកកាំបិ.តចុងស្រួច ចា.ក់ចំនួន៦កាំបិ.ត បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ។
នៅកន្លែងកើតហេតុ បន្សល់ទុកវត្ថុតាងមានដូចជា ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CV-0701 របស់ជនរងគ្រោះ, កាំបិ.តចុងស្រួច ដងពណ៌ខ្មៅ ផ្លែប្រវែង២០សង្ទីម៉ែត្រ ចំនួន១ កូនសោម៉ូតូចំនួន១ ស្បែកជើងស៊កមួយចំហៀង ពណ៌ខ្មៅ ។ បន្ទាប់មកកម្លាំងធ្វើការស្រាវជ្រាវដល់ថ្ងៃទី២ ខែឆ្នាំដដែល ក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជួប លីណា ហៅណែត ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស កសាងសំណុំរឿងតាមនីតិវិធី រីឯប្ដីរបស់ជនសង្ស័យឈ្មោះ សួន ស៊ីថា អាយុ៣៤ឆ្នាំ កំពុងស្រាវជ្រាវបន្ត ៕
ចែករំលែកព័តមាននេះ