ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ភូម​ថាម​ត្រៀម​ស្បថ​ចូល​កាន់​តំ​ណែង​ជា​នា​យក​រដ្ឋ​មន្ត្រី​ស្ដី​ទី​នៅ​ថ្ងៃ​នេះ

1 នាទី មុន

ទី​ក្រុង​បាងកក​៖ ព្រះ​មហា​ក្សត្រ​ថៃ​ទ្រង់​នឹង​ឡាយ​ព្រះ​ហស្ថ​លេខា​តែង​តាំង​លោក​ភូមិ​ថាម​ វិឆា​យ៉ាឆៃ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ព្យួរ​តំណែង​លោក​ស្រី​ផែ​ថង​ថាន​កាល​ពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ម៉ា​ឡេ​មែល (Malay Mail)។​ បន្ទាប់​ពី​ព្យួរ​តំណែង​លោក​ស្រី​ផែ​ថង​ថាន​ថ្មី​ៗ​កាល​ពី​ថ្ងៃ​អង្គារ​ តំណែង​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​នេះ​ត្រូវ​ធ្លាក់​ទៅ​លើ​លោក​សុរិយា ជុង​រូង​រួង​គីត ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​…

ទី​ក្រុង​បាងកក​៖ ព្រះ​មហា​ក្សត្រ​ថៃ​ទ្រង់​នឹង​ឡាយ​ព្រះ​ហស្ថ​លេខា​តែង​តាំង​លោក​ភូមិ​ថាម​ វិឆា​យ៉ាឆៃ​ជា​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​បន្ទាប់​ពី​តុលាការ​ធម្ម​នុញ្ញ​សម្រេច​ព្យួរ​តំណែង​លោក​ស្រី​ផែ​ថង​ថាន​កាល​ពី​ថ្ងៃ​អង្គារ​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ម៉ា​ឡេ​មែល (Malay Mail)។​ បន្ទាប់​ពី​ព្យួរ​តំណែង​លោក​ស្រី​ផែ​ថង​ថាន​ថ្មី​ៗ​កាល​ពី​ថ្ងៃ​អង្គារ​ តំណែង​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​នេះ​ត្រូវ​ធ្លាក់​ទៅ​លើ​លោក​សុរិយា ជុង​រូង​រួង​គីត ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​។

លោក​អាច​កាន់​តំណែង​នេះ​បាន​តែ​មួយ​ថ្ងៃ​គត់​។ ​ដោយ​សារ​តំណែ​ង​នាយក​រដ្ឋ​មន្ត្រី​ជា​កូតា​របស់​គណ​បក្ស​ភឿថៃ​ ហើយ​លោក​ស្រី​ផែ​ថង​ថាន​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​​ ដូច្នេះ តំណែង​នេះ​ត្រូវ​​ធ្លាក់​ទៅ​លើ​លោក​ភូម​ថាម​ វិឆាយ៉ាឆៃ​ដែល​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​។

​នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ លោក​ក៏​នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​​​នាយក​រដ្ឋ​មន្ត្រី​ស្ដី​ទី​ផងដែរ​​​។ លោក​ស្រី​ផែ​ថង​ថាន​ចង់​ទុក​ផ្លូវ​ក្រោយ​សម្រាប់​ខ្លួន​ឯង​។ ហេតុ​នេះ​ នៅ​ក្នុង​បញ្ជី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី លោក​ស្រី​បាន​ស្នើ​តំណែង​រដ្ឋ​មន្ត្រី​វប្បធម៌​​សម្រាប់​ខ្លួន​ឯង​។ ឧបមា​ថា​តុលាការ​មិន​បោះ​ឆ្នោត​ព្យួរ​តំណែង​ទេ លោក​ស្រី​កាន់​ទាំង​​២ នាយក​រដ្ឋ​មន្ត្រី​ផង​ និង​រដ្ឋ​មន្ត្រី​វប្ប​ធម៌​ផង​​។ ប៉ុន្តែ​បើ​តុលាការ​ព្យួរ​តំណែង លោកស្រី​នៅ​តំណែង​រដ្ឋ​មន្ត្រី​វប្បធម៌​មួយ​ទៀត​​គ្រាន់​នឹង​កាន់​។​

ឥឡូវ​នេះ​បញ្ហា​ដ៏​ធំ​នៅ​ចំពោះ​មុខ​​របស់​​ប្រទេស​ថៃ​គឺ​ការ​ដោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​ និង​ខិត​ខំ​ចរ​ចា​​ជាមួយ​អាមេរិក​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជ​កម្ម​ជាមួយ​គ្នា និង​ជៀស​ផុត​ពី​ការ​ដំឡើង​ពន្ធ​ដល់​៣៦%​។ លោកភូមថាម​ជា​មនុស្ស​ស្មោះ​ស្ម័គ្រ​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​របស់​លោក​ស្រី​ផែ​ថង​ថាន​ និង​លោក​ថាក់​ស៊ីន​។ គ្រួសារ​ត្រកូល​ស៊ីណាវ៉ាត់​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ និង​កាន់​អំណាច​នៅ​ប្រទេស​ថៃ​តាំង​ពី​ឪ​ពុក​ឆ្លង​ដល់​ម្ដាយ​មីង និង​បន្ត​មក​ដល់​កូន​ស្រី​ទៀត​។

គណ​បក្ស​ដែល​មាន​សម្ព័ន្ធ​ភាព​នឹង​លោក​ថាក់​ស៊ីន​តែង​តែ​មាន​និន្នា​ការ​ប្រឆាំង​ពួក​យោធា​, ប្រឆាំង​ក្រុម​អភិ​រក្ស​និយម​ជា​និច្ច​ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០០០​ប្លាយមក​។ និន្នា​ការ​នេះ​មាន​ចរិត​ប្រជា​និយម និង​មាន​​​​ប្រជា​ប្រិយ​ភាព​ខ្ពស់​។ ប៉ុន្តែ​នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ កេរ្តិ៍​ឈ្មោះ​របស់​​ក្រុម​នេះ​​​ចាប់​ផ្ដើម​ចុះ​ខ្សោយ​ខ្លាំង​ (ខូច​ប្រេន)។ ​លោក​ភូម​ថាម​ត្រូវ​គេ​ប្រសិទ្ធ​នាម​ថា​​ «សមមិត្ត​ធំ​» ​ដោយ​សារ​គាត់​ធ្លាប់​ចូល​រួម​ចលនា​យុវ​ជន​​ឆ្វេង​និយម​កាល​ពី​អំឡុង​ឆ្នាំ​១៩៧០​ប្លាយ​ប្រឆាំង​នឹង​មេដឹក​នាំ​រដ្ឋ​ប្រហារ​យោធា​។

ក្រោយ​មក​ ចលនា​តវ៉ា​នេះ​ត្រូវ​គេ​​​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ដោយ​អំពើ​ហិង្សា​។​ លោក​ភូមថាម​ក៏​រត់​ចូល​ព្រៃ​ដើម្បី​គេច​ពី​ការ​បង្ក្រាប​។ កាល​នោះ ពួក​ថៃ​កុម្មុយ​និស្ត​ (ថៃ​ក្រហម​) កំពុង​រៀប​ចំ​កម្លាំងបះ​បោរ​ប្រឆាំង​នឹង​ពួក​យោធា​ដែល​កាន់​អំណាច​។ ក្រោយ​មក​លោក​សម្រេច​ចិត្តចូល​រួម​នៅ​ក្នុង​​ជីវ​ភាព​នយោបាយ​ជា​មួយ​គណបក្ស​របស់​លោ​កថាក់​ស៊ីន​​រហូត​មក​ដល់​បច្ចុ​ប្បន្ន​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ