ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើល​ទៀត​… តើ​គេ​រត់ការ​ដោះ​លែង​បាន​ឬ​អត់?

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ពលរដ្ឋ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ បាន​រាយការណ៍​ថា នៅ​យ​ប​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០២៣ ក្រុម​មន្ត្រី​ផ្នែក​ជលផល​បុ​ទុម​សាគរ បាន​ចុះ​ចាប់​ទូក​នេសាទ​បរទេស​ខ្នាត​យក្ស​បាន​ចំនួន​៣​គ្រឿង…

ខេត្តកោះកុង ៖ ពលរដ្ឋ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ បាន​រាយការណ៍​ថា នៅ​យ​ប​ថ្ងៃ​ទី​២៩ មេ​សា ឆ្នាំ​២០២៣ ក្រុម​មន្ត្រី​ផ្នែក​ជលផល​បុ​ទុម​សាគរ បាន​ចុះ​ចាប់​ទូក​នេសាទ​បរទេស​ខ្នាត​យក្ស​បាន​ចំនួន​៣​គ្រឿង ដែល​ទូក​ទាំង​៣​គ្រឿង​នោះ បំពាក់​ដោយ​ឧបករណ៍​នេសាទ​មាន​លក្ខណៈ​ស្វ័យប្រវត្តិ សូ​ម្បី​តែ​នៅ​ក្នុង​សមុទ្រ​អន្តរជាតិ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ។

ពលរដ្ឋ​បាន​លើក​ឡើង​ថា សមត្ថកិច្ច​ខ្មែរ​យ៉ាងច្រើន​ស្អេកស្កះ​នៅ​លើ​ផ្ទៃសមុទ្រ​មិនដឹង​ថា ទូក​នេសាទ​ទាំង​៣​លួច​ចូល​មក​តាម​របៀប​ណា ទើបបាន​មក​ដល់​តំបន់​សហគមន៍​នេសាទ​ឃុំ​ថ្ម​ស ចូល​ជិត​ដល់​បង្គន់​អាច​ម៌​របស់​អ្នក​ភូមិ​ទៅ​ហើយ ។

កោះសន្តិភាព​បាន​ទាក់ទង​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច ដូច​ជា​អធិការកិច្ច​ជលផល​សមុទ្រ ខណ្ឌ​រដ្ឋបាល​ជលផល​កោះកុង បាន​ឆ្លើយ​ថា​អត់​ដឹង​អ្វី​ទាំងអស់ ។ តាម​ប្រភព​ពី​ប្រជា​នេសាទ​ឃុំ​ថ្ម​សបញ្ជាក់​ច្បាស់​​ថា បទល្មើស​ខាងលើ កំពុង​ត្រូវ​បាន​គេ​បំបិទ​ប្រភព​ព័ត៌មាន ត្រៀម​រត់ការ​ដើម្បី​ដោះ​លែង តែ​គេ​ដឹង​ថា ទូក​ទាំង​៣​គ្រឿង​នេះ​កំពុង​គ្រប់គ្រង​ដោយ​លោក​អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទី​កសិកម្ម ។

ពេល​ណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ចុះ​ផ្សាយ​បន្ត​ទៀត តើ​ការ​រត់ការ​ដោះ​លែង​បាន​សម្រេច​ដែរ​ឬ​អត់?

ព័ត៌មាន​បន្ត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ