ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់កាំភ្លើ.ង​សម្លា.ប់​មនុស្ស​៥​នាក់​នៅ​តិច​សាស់​តាម​រក​មិន​ទាន់​ឃើញ

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP​គូសបញ្ជាក់​ថា ប៉ូលិស​អា​មេ​រិ​ក​ជាង​២០០​នាក់

សហរដ្ឋអាមេរិក ៖ ទីភ្នាក់ងារ​ព័ត៌មាន​អា​មេ​រិ​ក​AP​គូសបញ្ជាក់​ថា ប៉ូលិស​អា​មេ​រិ​ក​ជាង​២០០​នាក់ កំពុង តាម​រក​ចាប់តាំងពី​ថ្ងៃ​២៨​ មេ​សា​មក បុរស​ម្នាក់​ដែល​បាន​បា.ញ់​សម្លា.ប់​អ្នក​ជិតខាង​៥​នាក់ នៅ​ក្រុង​CLEVALAND រដ្ឋ​តិច​សាស់​។

លោក​ជេ​ម​ស្មី​ត ​ភ្នាក់ងារ​ពិសេស​របស់​ប៉ូលិស​FBI ទទួល​បន្ទុក​សំណុំរឿង​នេះ​ថ្លែង​នា​ថ្ងៃ​ទី​៣០ ​មេ​សា​ថា ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ​ការ​តាម​ប្រមាញ់​នៅ​តែ​មិន​បាន​ផល​។ ខ្ញុំ​អាច​និយាយ​ថា យើង​ពុំ​ទាន់​រក​ឃើញ​ដាន​ណាមួយ​នៅឡើយ​។ ប្រាក់​រង្វាន់​៥៥.០០០​ដុល្លារ​ត្រូវ​បាន​ប្រកាស​ដោយ​អភិបាល​រដ្ឋ ហើយ​FBI បាន​បន្ថែម​រង្វាន់​២៥.០០០​ដុល្លារ​ថែម​ទៀត​ដល់​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​អាច​ឈាន​ទៅ​ចាប់​ជនសង្ស័យ​រូប​នេះ​។

លោក​ជេ​ម​ស្មី​ត ​អះអាង​ថា យើង​នឹង​មិន​បោះបង់​ការ​តាម​រុករក​ខ្មាន់កាំភ្លើ.ង​ឈ្មោះ​FRANCISCO OROPEZA ឡើយ​ បើ​ដរាបណា​ជន​នេះ​នៅ​មិន​ទាន់​ចាប់ខ្លួន​បាន​។ ខ្មាន់កាំភ្លើ.ង​រូប​នេះ​ជា​បុរស​អាយុ​៣៨​ឆ្នាំ​។ រូបគេ​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​ដោយ​គេ​មាន​កាំភ្លើ.ង​។ FBI​អំពាវនាវ​កុំទៅ​ក្បែរ​គេ​បើ​ឃើញ​ហើយ​ត្រូវ​រាយការណ៍​មក​ប៉ូលិស​។

ការ​បា.ញ់ប្រហារ​នោះ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៨​ មក​២៩​មេ​សា ពេល​ជនសង្ស័យ​រូប​នេះ​បា.ញ់ប្រហារ​ពី​សួនច្បារ​របស់​គេ​។ បណ្ដា​អ្នក​រស់នៅ​ជិត​ខាងគេ​បាន​ស្នើ​ឲ្យ​គេ​បញ្ឈប់​ការ​បញ្ចេញ​សំឡេង​ខ្លាំង​ៗ ដើម្បី​ឲ្យ​កូនង៉ែត​ម្នាក់​បាន​ដេក តែ​FRANCISCO OROPEZA​បែរជា​ខឹង​ហើយ​ទាញ​កាំភ្លើង​បា.ញ់​ស្រោច​លើ​ពួក​គេ​។

ប៉ូលិស​រក​ឃើញ​អ្នក​ស្លា.ប់​៤​នាក់​នៅ​ក្នុងផ្ទះ​ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួស​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​នោះ​មាន​កុមារ​ម្នាក់​អាយុ​៨​ឆ្នាំ​ដែល​ក្រោយមក​ស្លា.ប់​ដោយសារ​រង​របួសធ្ងន់​ពេក​។ មនុស្ស​ទាំងនេះ​មាន​ដើម​កំណើត​ហុង​ឌូ​រ៉ា់​ស់ ដែល​បណ្ដាល​ឲ្យ​មានការ​ក្ដុកក្ដួល​ក្នុង​ប្រទេស​នៅ​អា​មេ​រិ​ក​កណ្ដាល​នេះ​។

តាម​TWITTER​រដ្ឋមន្ត្រី​ការ​បរទេស​ហុង​ដូ​រ៉ា​ស់លោក​អេ​ន​រិ​ក​ អ៊ីណា​ថ្លែង​ថា យើង​ស្នើ​ឲ្យ​អនុវត្ត​ច្បាប់​ប្រឆាំង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ឧក្រិ.ដ្ឋកម្ម​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ