ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​តួ​ក​គី​ ប្រកាស​ពី​ការ​សម្លា.ប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​​រី

1 ឆ្នាំ មុន

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​​តៃ​យី​ប ​អ័​រ​ដូ​ហ្គា​ន អះអាង​នា​ថ្ងៃ​ទី​៣០​ មេ​សា​ ក្នុង​បទ​

ប្រទេស​ស៊ី​រី ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រី​ស៊ី​ប​​តៃ​យី​ប ​អ័​រ​ដូ​ហ្គា​ន អះអាង​នា​ថ្ងៃ​ទី​៣០​ មេ​សា​ ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ថា ពួក​ភ្នាក់ងារ​សម្ងាត់​តួ​ក​គី បាន​សម្លាប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មនា​ពេល​មុន​នេះ​។

ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​រូប​នេះ ABOU AL HUSSEINI AL QOURACHI ត្រូវ​បាន​តែងតាំង​បន្ទាប់​ពី​ការ​ស្លា.ប់​ប្រមុខ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មុន​កាលពី​ដំ​ណាត់​ខែវិច្ឆិកា​ឆ្នាំ​២០២២​។ តាម​ប្រធានាធិបតី​តួ​ក​គី​ថា ជន​នោះ​ត្រូវ​សម្លា.ប់​កាលពី​ថ្ងៃ​ទី​២៩​ មេ​សា​នៅ​ស៊ី​រី ក្នុង​ប្រតិបត្តិការ​មួយ​ដឹកនាំ​ធ្វើ​ដោយ​បណ្ដា​ភ្នាក់ងារ​សម្ងាត់​តួ​ក​គី​។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ធ្លាប់​ប្រកាស​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ពី​ការ​ស្លា.ប់​របស់​ប្រមុខ​ក្រុម​គេ​មុន​ABOU HASSAN AL HACHIMI AL QOURACHI តែ​មិន​បញ្ជាក់​ពី​ស្ថានភាព​នៃ​ការ​ស្លា.ប់​របស់​គេ​ឡើយ​។

ជន​នោះ​ត្រូវ​បាន​ជំនួស​ភ្លាម​ៗ​ដោយ​ABOU AL HUSSEINI AL QOURACHI​។ តាម​អ្នក​យក​ព័ត៌មាន​របស់​AFP នៅ​ភាគ​ខាងជើង​ស៊ី​រី​ថា ពួក​ភ្នាក់ងារ​ស៊ើប​ការណ៍​តួ​ក​គី​និង​ប៉ូលិស​យោធា​មូលដ្ឋាន​គាំទ្រ​ដោយ​តួ​ក​គី កាលពី​ថ្ងៃ​ទី​២៩​មេ​សាបាន​ឡោម​ព័ទ្ធ​តំបន់​មួយ ស្ថិត​នៅ​ជិត​មូលដ្ឋាន​JINDIRESD​ក្នុង​តំបន់​AFRINE​។

ប្រជាជន​មូលដ្ឋាន​គូសបញ្ជាក់​ប្រាប់​AFP​ថា ប្រតិបត្តិការ​មួយ​បាន​ធ្វើ​នៅ​កសិដ្ឋាន​ដែល​បោះបង់​ចោល​មួយ​កាលពីដើម​ជា​សាលា​អ៊ិ​ស្លា​ម​។ ក៏​ទោះបីជា​រង​ការ​បាត់បង់​ដែនដី​កាន់កាប់ តែ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​បន្ត​ការ​វា.យប្រហារ​ក្នុង​ប្រទេស​ស៊ី​រី​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ