ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! យមរាជ​ផ្តាច់​យក​ជីវិត​ឃា.តករ​សម្លា.ប់​នារី​បុ​គ្គ​លិ​កាស៊ីណូ​នៅ​ក្រុង​បា​វិត​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឃា.តករ​ដែល​​សម្លា.ប់​កា.ត់​ក្បាល​នារី​ម្នាក់ ជា​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង សម្លា.ប់​ទាំង​អាក្រា.ត​កាយ ត្រូវ​បាន​យ​ម​រាជ​ផ្តាច់​យក​ជីវិតបា​ត់​ទៅ​ហើយ កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី ។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា សាកស.ព​ឃា.តករ​ត្រូវ​បាន​សមត្ថ​កិច្ច ប្រគល់​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យតាម​ប្រពៃណី ។

សូម​ជម្រាប​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ឃា.តករ​សម្លា.ប់​នារី​ម្នាក់កា.ត់​ក្បាល នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ​ត្រូវ​នគរបាល​ខេត្តព្រះវិហារ​ចាប់ខ្លួន​បាន​ហើយ​កាលពី​វេលា​យប់​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២៣ នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ ។

គួរ​រំលឹក​ថា នារី​បុគ្គលិក​កាស៊ីណូ​ម្នាក់ ត្រូវ​ជន​ដៃដល់​ស​ម្លា​.ប់​ទាំង​អាក្រា​.ត​កាយ​នៅ​ក្រុង​បា​វិត លោក ឧត្តមសេនីយ៍ត្រី ឆ​យ បូ​រិ​ន ស្នងការ​រង ទទួល​ផែន​សេនាធិការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះ​វិហារ បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​សម្លា.ប់​កាត់​ក្បាល​នារី​ម្នាក់ នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀងកាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​មក​កាន់​ព្រំដែន​កម្ពុជា-ឡាវ នៅ​ចំណុច​ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ ។

លោកស្នងការ​បាន​បន្ត​ថា ដោយសារ​តែ​យប់​ពេក ជនសង្ស័យ​ក៏​បាន​ចូល​សម្រាក​នៅផ្ទះ​សំណាក់​មួយ កន្លែង នៅ​ទីនោះ លុះដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​ផឹកស្រា​បៀរ រួច ក៏​បាន​លេបថ្នាំ​ប៉ុនប៉ង​សម្លា.ប់​ខ្លួន ក៏​បាន ​ផ្អើល​ឆោ​ឡោ​នៅផ្ទះ​សំណាក់ ។ ពេល​នោះ​ម្ចាស់ផ្ទះ សំណាក់ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​មក​ពិនិត្យ ព្រមទាំង​ពិនិត្យ​លើ អត្តសញ្ញាណ​ជន​នោះ​ដូច​គ្នា​ទៅ​នឹង​មុខសញ្ញា​ជនសង្ស័យ​ជា​ឃា.តករ​សម្លា.ប់​នារី​ម្នាក់ នៅ​ក្រុង​បា​វិត កាលពី​ម្សិលមិញ ។

លោកស្នងការ​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ខណៈ​ជនសង្ស័យ​សន្ល.ប់​បាត់ស្មារតី ក៏​ត្រូវ​បានសមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦ មក​រា ក្រុង​ព្រះ​វិហារ រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ នេះ ជនសង្ស័យ​បានដឹង​ខ្លួន​ហើយ ។ ពេល​នោះ​សមត្ថកិច្ច នគរបាល​ខេត្តព្រះវិហារ បាន​ប្រគល់​ជនសង្ស័យ​ទៅ​អោយ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង ដើម្បី​បន្ត​នីតិវិធី ។

បន្ទាប់​មក​ដោយ​អាកា​រៈ​ជាតិពុល​ក្នុង​ខ្លួន បាន​ប្រែប្រួល​ឡើង​វិញ​នោះ នគរបាល​ខេត្តស្វាយរៀង ក៏​នាំ​យក​ជនសង្ស័យ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្ត​កម្ពុជា​-សូ​វៀត ប៉ុន្តែ​ការ​សង្គ្រោះ​នោះ​មិន​អាច​ជួយ​ជីវិត​ជននេះ​​បាន ទើប​យមរាជ​តាម​ផ្តាច់​សង្ខា​រ​ឃា.តករ​តែ​ម្តង​​ទៅ ។

សមត្ថកិច្ច​បន្ថែម​ថា ជនសង្ស័យឈ្មោះ ឡោ គង់​ហួរ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​អា​ស័​យ​ដ្ឋា​ន ភូមិត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ដោយឡែក ចំពោះ​ទំនាក់ទំនង រវាង​ជនសង្ស័យ និង​ជន​រង​គ្រោះជា​នារី​ដែល​បាន​ស្លា​.​ប់​នៅ​ក្រុង​បា​វិត សមត្ថកិច្ច​មិន​ទាន់​បាន បង្ហាញ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉​ន ស្រី​ម៉ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ DYNASTY មានស្រុក​កំណើត នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

នារី​រង​គ្រោះ​ត្រូវ​ឃា​.តក​រស​ម្លា​.ប់​កា​.ត់​ក្បាល បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុ​.ក​ឈា​.ម ទាំង​អាក្រា.ត​កាយ នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អា​ធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣​នេះ នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​កំពង់ ស្ពាន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ៕

ខាងក្រោម​នេះ​ជាអត្ថបទពាក់ព័ន្ធ​ ៖

-ជនសង្ស័យ​ស​ម្លា​.​ប់​នារី​ម្នាក់​នៅ​ក្រុង​បា​វិត បាន​លេបថ្នាំ​ប៉​.​ង​បញ្ចប់ជីវិត​ក្នុងផ្ទះ​សំណាក់

-នារី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​ជន​ដៃដល់​ស​ម្លា​.​ប់​ទាំង​អាក្រា​.​ត​កាយ​នៅ​ក្រុង​បា​វិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ