ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​បុគ្គលិក​កាស៊ីណូ​ម្នាក់​ត្រូវ​​ជនដៃដល់​​សម្លា.ប់​ទាំង​អាក្រា​.តកាយ​នៅ​ក្រុង​បា​វិត

11 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ នារី​ម្នាក់​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ DYNASTY ​ត្រូវ​ឃា.តករសម្លា.ប់​

ខេត្តស្វាយរៀង ​៖ នារី​ម្នាក់​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ DYNASTY ​ត្រូវ​ឃា.តករសម្លា.ប់​កា.ត់​ក្បាល បណ្តាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​ថ្លុ.កឈា.ម​ទាំង​អាក្រា.ត​កាយ​នៅ​ក្នុង​បន្ទប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ឃា.តកម្ម​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣​នេះ នៅ​ចំណុច​បន្ទប់​ជួល​ ផ្លូវ​កំពង់​ស្ពាន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

​បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យ​ដឹង​ទៀត​ថា ​ជន​រង​គ្រោះ​ឈ្មោះ ម៉​ន ស្រី​ម៉ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ DYNASTY មានស្រុក​កំណើត​នៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ​ទីលំនៅ​បច្ចុប្បន្ន ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​ ។

​​ជុំវិញករណីខាងលើនេះ មិនទាន់ដឹងពី​​មូលហេតុនៅឡើយទេ​ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់​ឃា.តករ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ