ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះ​អត់ឃ្លាន​រាល់​៣៦​វិ​នា​ទី នៅ​អាហ្វ្រិក​ខាងកើត ​បាន​ស​ម្លា.ប់​មនុស្ស​ម្នាក់

1 ឆ្នាំ មុន

ទ្វីបអាហ្វ្រិក ៖ កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ អ​.​ស​.​ប ​និង​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​បាន​បរិហារ​ថា ក្នុង​

ទ្វីបអាហ្វ្រិក ៖ កាលពី​ថ្ងៃ​ទី​២៧​ មេ​សា​ អ​.​ស​.​ប ​និង​បណ្ដា​អង្គការក្រៅរដ្ឋាភិបាល​បាន​បរិហារ​ថា ក្នុង​តំបន់​SAHEL អាហ្វ្រិក​មនុស្ស​១៨,៦​លាន​នាក់ ជួប​ប្រទះ​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ​ ។ មនុស្ស​ម្នាក់​ស្លា.ប់​ដោយ​ដាច់​ស្បៀង​រៀង​រាល់​៣៦​វិនាទី នៅ​អេ​ត្យូ​ពី កេ​ន​យ៉ា​និង​សូ​ម៉ា​លី​។

ការ​អត់ឃ្លាន​មានការ​កើនឡើង​មិន​ឈប់​ឈរ​នៅ​អាហ្វ្រិក បណ្ដាល​មក​ពី​គ្រោះ​រាំង​ស្ងួត​ទាក់ទិន​នឹង​ការ​កើន​កំ​ដៅ​បរិយាកាស​ឬ​ដោយសារ​ជម្លោះ​ប្រដាប់​អាវុ.ធ​។ តាម​អង្គការ​យូ​នី​សេ​ហ្វ​ថា នៅ​បួ​គី​ណា​ហ្វា​សូ​ដែល​មាន​អ​ស្ថេ​រ​ភាព​ខ្លាំង ដោយសារ​ឧទ្ទាម​កម្ម​របស់​ពួក​ជី​ហា​ដ កុមារ​ដែល​ស្លា.ប់​រវាង​ខែមករា​ និង​ខែកញ្ញា​ ឆ្នាំ​២០២២ មានការ​កើនឡើង​ដល់​៣​ដង លើស​ពី​ដំណាក់កាល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​២០២១ ហើយ​ចំនួន​អនីតិជន​ដែល​ជួប​ប្រទះ​ការ​ខ្វះ​ស្បៀង​រ៉ាំ​រ៉ៃ​ធ្ង​ន់​ធ្ង​រ មានការ​កើនឡើង​ដល់​៥០%​ពី​១​ឆ្មាំ​ទៅ​១​ឆ្មាំ​។

កុមារ​នី​ហ្សេ​ប្រមាណ​៤៣០.០០០​នាក់​ ជួប​ប្រទះ​ការ​ខ្វះ​ស្បៀងរ៉ាំ​រៃ​ធ្ងន់ធ្ងរ ខណៈ​នារី​មាន​ផៃ្ទ​ពោះ​ និង​កូនង៉ែត​១៥៤.០០០​នាក់​រង​គ្រោះ​ដោយ​ការ​ខ្វះ​ស្បៀង​ក្នុងឆ្នាំនេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ