ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ព្រានព្រៃនិងសត្វស្វាស្រូវ៩ក្បាល ក្នុង​ចម្ការ​​ស្វាយចន្ទី

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វ​ស្វា​ស្រូវ​ព្រៃ​៩​ក្បាល ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ពី​ព្រានព្រៃ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់ដែល​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០២៣ ។ ​ប្រភព​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ សត្វ​ស្វា​ស្រូវ​ព្រៃ​៩​ក្បាល ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​ពី​ព្រានព្រៃ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់ដែល​ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០២៣ ។

​ប្រភព​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ដឹក​សត្វព្រៃ​ខុសច្បាប់ កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​យោធា​​វរ​សេនា​តូច​អន្តរាគមន៍​លេខ​០១ បាន​ពួនស្ទាក់​ចាប់​បង្ក្រាប​បាន​នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​របស់​ប្រជាពលរដ្ឋ ក្នុងភូមិ​ពូ​ចា ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​​គិរី ។

ប្រភព​បន្ត​ថា ករណី​ខាងលើ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សន កូប ភេទ​ប្រុស អាយុ​៤៦​ឆ្មាំ ទីលំនៅ​ភូមិ​ព្រែក​ក្ដី ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ និង​សត្វ​ស្វា​ស្រូវ​ចំនួន​០៩​ក្បាល​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ