ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! លួច​គាស់​ក្រវិល​កំប៉ុង​រាប់​សិប​កេស ក្រវិល​​កំប៉ុង​ណា​មិន​ត្រូវ​ទុក​ឱ្យ​ម្ចាស់​វិញ​ផ្អើល​ផ្សារ​

1 ឆ្នាំ មុន
  • កោះកុង

មាន​ករណី​ចោរលួច​ចូល​គាស់​តូប​លក់ដូរ​ចាប់ហួយ​១​កន្លែង​នៅ​ក្នុង​ផ្សារ​ដងទង់ ស្ថិត​នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ទីរួមខេត្ត​កោះកុង ដោយ​លួច​គាស់​យក​តែ​ក្រវិល​កំប៉ុង​ស្រា​បៀរ ដើម្បី​យក

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៣ មាន​ករណី​ចោរលួច​ចូល​គាស់​តូប​លក់ដូរ​ចាប់ហួយ​១​កន្លែង​នៅ​ក្នុង​ផ្សារ​ដងទង់ ស្ថិត​នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ទីរួមខេត្ត​កោះកុង ដោយ​លួច​គាស់​យក​តែ​ក្រវិល​កំប៉ុង​ស្រា​បៀរ ដើម្បី​យក​រង្វាន់​អស់​ចំនួន​៤១​កេស ក្នុង​នោះ​មាន​ក្រវិល​ស្រា​បៀរ​ចំរុះ​អស់​ចំនួន​៣៩​កេស ភេសជ្ជៈ​ខា​រ៉ា​បាវ​ចំនួន​១​កេស និង​គោ​ជល់​ចំនួន​១​កេស សរុប​ទាំងអស់​ចំនួន​៤១​កេស​។

លោក​អធិការ​ក្រុង​ខេមរៈភូមិន្ទ បាន​បញ្ជាក់​អោយ​ដឹង​ថា ករណី​ចោរកម្ម​ខាងលើ​នេះ ពិតជា​ពុំដែល​បាន​ជួប​ប្រទះ​ឡើយ ព្រោះ​លោក​ចោរ​គាត់​ធ្វើ​សកម្មភាព​គាស់​យក​តែ​ក្រវិល​កំប៉ុង​ណា​ដែល​មាន​ត្រូវ​រង្វាន់ ហើយ​ក្រវិល​កំប៉ុង​ណា​អត់​ត្រូវ គាត់​បោះចោល​នៅ​ទីនោះ​វិញ​។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ធម្មតា នៅ​ក្នុង​ផ្សារ គឺ​ត្រូវ​មាន​កម្លាំង​សន្តិសុខ​យាម​ជា​ប្រចាំ​បន្ថែម​លើ​របង​ដែក​ព័ទ្ធ​ជុំវិញ និង​ចាក់សោរ​នៅ​ពេល​យប់ ដើម្បី​ការពារ​តូប​អា​ជីករ​ទាំងអស់ ហេតុ​អ្វី​ទើប​មាន​ចោរ​ចូល​លួច​បាន?​។

លោក​បញ្ជាក់​ថា ម្ចាស់​តូប​ខាងលើ​មានឈ្មោះ ហោ សា​លៀង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង​។ ហើយ​ពេល​នេះ​លោក​អធិការ​កំពុង​កោះ​ហៅ​កម្លាំង​សន្តិសុខ​ផ្សារ​មក ធ្វើការ​ស្រាវ​ជ្រា​រហើយ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ