ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​ឈប់​បា.ញ់​គ្នា​ដ៏​ផុយ​ស្រួយ​ ខណៈការ​ប្រយុទ្ធ​​​នៅ​ស៊ូ​ដង់កំពុ​ងតែ​បន្ត​

1 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់ ៖ បទ​ឈប់​បា.ញ់​គ្នា​រយៈពេល​៧២​ម៉ោង​នៅ​ស៊ូ​ដង់ ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អា​

ប្រទេស​ស៊ូ​ដង់ ៖ បទ​ឈប់​បា.ញ់​គ្នា​រយៈពេល​៧២​ម៉ោង​នៅ​ស៊ូ​ដង់ ក្រោម​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់​អា​មេ​រិ​ក នា​ថ្ងៃ​ទី​២៦ មេ​សា ឈានដល់​ថ្ងៃ​ទី​២​ដែល​នៅ​តែ​ផុយ​ស្រួយ ដោយ​ការប្រយុទ្ធ​គ្នា​និង​ការ​វា.យ​ប្រហារ​ដោយ​យន្តហោះ​នៅ​បន្ត​ក្នុង​ទីក្រុង​ខា​ទុម ។ គួររំលឹកថា អា​មេ​រិ​ក​ប្រកាស​ពី​បទ​ឈប់​បា​.​ញ់​គ្នា​៧២​ម៉ោង​នៅ​ស៊ូ​ដង់

នៅ​រដ្ឋធានី​ខា​ទុម​ការ​ប៉ះទង្គិច​គ្នា​នៅ​ជុំវិញ​បណ្ដា​ទីតាំង​យុទ្ធសាស្ត្រ​កំពុង​បន្ត ហើយ​ជួនកាល
មានការ​បង្កើន​ទៀត​ផង ។ នេះ​ជា​ការ​អះអាង​កាលពី​យប់​ថ្ងៃ​ទី​២៥ មេ​សា នៅ​មុខ​ក្រុមប្រឹក្សាសន្តិសុខរបស់​ប្រមុខ​បេសកកម្ម អ​.​ស​.​ប ប្រចាំ​ស៊ូ​ដង់ លោកវ៉ុល​គ័​រ​ព័រ​តេស ។ ១១​ថ្ងៃក្រោយ​ចាប់ផ្ដើម​ការ​ប្រយុទ្ធ​គ្នា ចំនួន​មនុស្ស​ស្លា.ប់​ឡើង​ដល់​យ៉ាងតិច៤៥៩​នាក់​និង​ជាង​៤០០០​នាក់​រង​របួស ។ លោក
បន្ត​ថា​មក​ទល់​ពេល​នេះ គ្មាន​សញ្ញា​ច្បាស់​ណាមួយដែល​បង្ហាញ​ថា​ឧត្ដមសេនីយ​ទាំង​២​ដែល​ដឹកនាំ
កម្លាំង​ប្រឆាំង​គ្នា​ត្រៀមខ្លួន​ចរចា​ពិតប្រាកដ​ឡើយ ។

កាលពី​ថ្ងៃ​ទី​២៥ មេ​សា ជាមួយ​យន្តហោះ​កងទ័ព​ស៊ូ​ដង់​បាន​វា.យប្រហារ លើ​បណ្ដា​ទីតាំង​របស់
កងកម្លាំង​ប៉ា​រ៉ា ដែល​តបត​វិញ​ជាមួយ​ការ​បា.ញ់ស្រោច​កាំភ្លើ.ងយន្ត​ធុន​ធ្ងន់ លើ​បណ្ដា​តំបន់​ជាយ
ក្រុង​ខា​ទុម ។ សាក្សី​ទាំងឡាយ​និយាយ​ថា ការ​វា.យប្រហារ​តាម​អាកាស​ថ្មី​ៗ សំដៅលើ​បណ្ដា​រថយន្ត
របស់​កងកម្លាំង​ប៉ា​រ៉ា នា​ភាគ​ខាងជើង​រដ្ឋធានី ។

វី​ដេ​អូ​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ មេ​សា និយាយ​ថា កងកម្លាំង​ប៉ា​រ៉ា​របស់​ឧត្ដមសេនីយ​ម៉ូ​ហា​ម៉េ​ដ​ហាម​ដាន​ដា​ក្លូ​ដែល​ច្បាំង​ជាមួយ​កងទ័ព​របស់​ឧត្ដមសេនីយ​អាប់​ដែល​ហ្វា​តា​អាល់បួ​ហាន ប្រកាស​ពី​ការ​ដណ្ដើម​ត្រួតត្រា​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​និង​មជ្ឈមណ្ឌល​អគ្គិសនីមួយ​ស្ថិត​នៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ខា​ទុម ។

សាក្សី​ទាំងឡាយ​ក៏​រាយការណ៍​ប្រាប់ AFP ដែរ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​និង​កង​ទាហាន
ប៉ា​រ៉ា ដោយ​មានការ​ចូលរួម​របស់​បណ្ដា​យន្តហោះប្រដេញ នៅ​វ៉ា​ដ​បាន​ដា​តំបន់​គ័​រ​ដូ​ហ្វា​ន​ខាងលិច​ជាប់​ព្រំដែន​ដា​ហ្វួ​រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ