ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ប្រកាស​ពី​បទ​ឈប់​បា.ញ់​គ្នា​៧២​ម៉ោង​នៅ​ស៊ូ​ដង់

1 ឆ្នាំ មុន

ប្រទេស​ស៊ូ​ដង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អា​តូ​នី​ ប្លី​ន​កេ​ន ប្រកាស​នា​ថ្ងៃ​ទី​២៤​ មេ​សា​ ពី​បទ​

ប្រទេស​ស៊ូ​ដង់ ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​អា​តូ​នី​ ប្លី​ន​កេ​ន ប្រកាស​នា​ថ្ងៃ​ទី​២៤​ មេ​សា​ ពី​បទ​ឈប់​បាញ់​គ្នា​៣​ថ្ងៃ រវាង​កងទ័ព​ស៊ូ​ដង់​និង​កងកម្លាំង​ប៉ា​រ៉ា​ជា​កងកម្លាំង​ទ្រទ្រង់​រហ័ស​។

បន្ទាប់​ពី​នេះ​បន្តិច​មក​កងកម្លាំង​ច្បាំង​គ្នា​ទាំង​២ អះអាង​ពី​បទ​ឈប់​បា.ញ់​គ្នា​នោះ សម្រាប់​បើក​ច្រក​មនុស្សធម៌​និង​សម្រួល​ដល់​ការ​ធ្វើ​ចលនា​របស់​បណ្ដាជន​ស៊ី​វិល​។ លោក​ប្លី​ន​កេ​ន​ ប្រកាស​ថា កងទ័ព​និង​កងកម្លាំង​ប៉ា​រ៉ា​ដែល​ច្បាំង​គ្នា​នៅ​ស៊ូ​ដង់ បាន​ទទួលយក​បទ​ឈប់​បា.ញ់​គ្នា​រយៈពេល​៣​ថ្ងៃ ក្រោយ​ការ​ប្រយុទ្ធ​បង្ហូរឈា.ម​គ្នា​អស់​ពេល​១០​ថ្ងៃ​មក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​អះអាង​ថា ក្រោយ​ការ​ចរចា​ដ៏​តឹងតែង​អស់​ពេល​៤៨​ម៉ោង​មក កងទ័ព​ស៊ូ​ដង់​និង​កងកម្លាំង​ប៉ា​រ៉ា បាន​យល់ព្រម​អនុ​វត្តបទ​ឈប់​បា.ញ់​គ្នា​ក្នុង​ទូ​ទាំង​ប្រទេស ចាប់ពី​ពាក់កណ្ដាល​យប់​ថ្ងៃ​ទី​២៤​ មេ​សា​ទៅ ហើយ​មាន​រយៈពេល​៧២​ម៉ោង​។

ការ​ចរចា​ពី​បទ​ឈប់​បា.ញ់​គ្នា​មនុស្សធម៌​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​អា​មេ​រិ​ក​ជា​អាជ្ញាកណ្ដាល​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក ក៏​គូសបញ្ជាក់​ផង​ដែរ​ថា នឹង​ធ្វើការ​ជាមួយ​បណ្ដា​សម្ព័ន្ធមិត្ត​និង​ដៃគូ​អា​មេ​រិ​ក សំដៅ​បង្កើត គណៈកម្មការ​មួយ ទទួល​បន្ទុក​ធ្វើការ​ចរចា​ដើម្បី ឲ្យ​មានការ​បញ្ឈប់​ជា​អចិន្ត្រៃយ៍់​ការ​ប្រទូស្ត​រ៉ា​យ​គ្នា​នៅ​ស៊ូ​ដង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ