ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ចិន​នឹង​សាកល្បង​បច្ចេកវិទ្យា​បោះពុម្ព 3D ដើម្បី​សង់​អគារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ

1 ឆ្នាំ មុន

សា​នេះ​ថា ប្រទេស​ចិន​នឹង​

ចិន ៖ យោង​តាម​កាសែត China Daily បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​២៤ ខែមេសា​នេះ​ថា ប្រទេស​ចិន​នឹង​ធ្វើការ​រុករក​ដោយ​ប្រើ​បច្ចេកវិទ្យា​បោះពុម្ព 3D (3D Printing) ដើម្បី​សាងសង់​អគារ​នៅ​លើ​ឋាន​ព្រះ​ចន្ទ ខណៈ​ដែល​ទីក្រុង​ប៉េ​កាំ​ង​សម្លឹង​ការ​ពង្រឹង​ផែនការ​សម្រាប់​ទីជម្រក​នៅ​លើ​ឋាន​ព្រះ​ចន្ទ​រយៈពេល​វែង​របស់​ខ្លួន​។

នៅ​ក្នុង​ឆ្នាំ​២០២០ បេសកកម្ម​រុករក​នៅ​លើ​ឋាន​ព្រះ​ចន្ទ​របស់​ចិន ដោយ​ប្រើ​យាន​ឆាង​អឺ​៥ (Chang’e 5) ដែល​ដាក់​ឈ្មោះ​តាម​ទេវ​កថា​នៃ​ទេពធីតា​ព្រះ​ចន្ទ​របស់​ចិន ដោយ​យាន​ដែល​គ្មាន​មនុស្ស​បើក​មួយ​នេះ បាន​វិល​ត្រឡប់​មក​ផែនដី​វិញ ដោយ​នាំ​យក​នូវ​គំរូ​ដី​ព្រះ​ចន្ទ​ជា​លើក​ដំបូង​មក​កាន់​ប្រទេស​ចិន​។ យ៉ាងណាមិញ ចាប់ពី​ពេល​នេះ​តទៅ ប្រទេស​ចិន​នឹង​ចាប់ផ្តើម​បេសកកម្ម​ឆាង​អឺ​៦, ៧ និង ៨ របស់​ខ្លួន​ជាមួយ​ភារកិច្ច​ចុង​ក្រោយ ដើម្បី​ស្វែងរក​ធនធាន​ដែល​អាច​ប្រើ​ឡើង​វិញ​បាន​នៅ​លើ​ឋាន​ព្រះ​ចន្ទ សម្រាប់​ការ​រស់នៅ​យូរអង្វែង​របស់​មនុស្ស​។

តាម​ការ​រំពឹង​ទុក​យាន​ឆាង​អឺ​៨ នឹង​ធ្វើការ​ស៊ើបអង្កេត​នៅ​នឹង​កន្លែង​អំពី​បរិស្ថាន និង​សមាសធាតុ​រ៉ែ ហើយ​ក៏​កំណត់​ថា តើ​បច្ចេកវិទ្យា​ដូច​ជា​ការ​បោះពុម្ព 3D អាច​ត្រូវ​បាន​ដាក់​ពង្រាយ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ដែរ​ឬ​អត់? នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋបាល​អវកាស​ជាតិ​របស់​ចិន​។

លោក Wu Weiren អ្នក​វិទ្យាសាស្ត្រ​នៅ​រដ្ឋបាល​អវកាស​ជាតិ​របស់​ចិន​បាន​និយាយ​ថា «​ប្រសិនបើ​យើង​ប្រាថ្នា​ចង់​រស់នៅ​លើ​ឋាន​ព្រះ​ចន្ទ​រយៈពេល​យូរ ដូច្នេះ​យើង​ត្រូវ​រៀបចំ​ស្ថានីយ៍​មួយ ដោយ​ប្រើប្រាស់​ធន​ជាតិ​មាន​ស្រាប់​របស់​ព្រះ​ចន្ទ​»​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​កាលពី​ដើមខែ​នេះ ដោយ​ដកស្រង់​សម្តី​អ្នកជំនាញ​មក​ពី​បណ្ឌិត្យសភា​វិស្វកម្ម​ចិន​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​ចង់​ចាប់ផ្តើម​សាងសង់​មូលដ្ឋាន​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រើ​ដី​ពី​ព្រះ​ចន្ទ​ផ្ទាល់​ក្នុង​រយៈពេល​៥​ឆ្នាំ ហើយ​ជាមួយ​គ្នា​នោះ មនុស្ស​យន្ត​ដែល​មាន​ភារកិច្ច​ច្នៃ​ដី​សម្រាប់​ការ​សាងសង់​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​អំឡុង​ពេល​បេសកកម្ម​ឆាង​អឺ​៨ នៅ​ក្នុង​អំឡុង​ឆ្នាំ​២០២៨​។

សូម​ជម្រាប​ថា ការ​ប្រកួតប្រណាំង​ដើម្បី​ដើរ​លើ​ឋាន​ព្រះ​ចន្ទ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​។ ជាក់ស្តែង​នៅ​ក្នុង​ខែមេសា​នេះ អង្គការ​ណា​សា (NASA) និង​ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​កា​ណា​ដា​បាន​ដាក់​ឈ្មោះ​អវកាសយានិក​ចំនួន​៤​នាក់ សម្រាប់​បេសកកម្ម​លើក​ទី​២​របស់​ខ្លួន ដែល​ឈ្មោះ​ថា Artemis II ដែល​ត្រូវ​បាន​គ្រោងទុក​នៅ​ចុងឆ្នាំ​២០២៤ ដើម្បី​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ