ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជិះ​​ម៉ូតូ​វ៉ា​​ឡាន​ក្រឡុក​ស៊ី​ម៉ង់​ត៍ ​ហើយ​​ឈប់​ពីមុខ​ រួច​ដើរ​ចូល​​ឡាន​យ៉ាង​រន្ធ.ត់​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសម្នាក់​​​មិន​ដឹងមាន​វិបត្តិ​​អ្វីនោះ​ទេ ស្រាប់តែ​​ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​ធុន​ធំ​ក្រឡុក​

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសម្នាក់​​​មិន​ដឹងមាន​វិបត្តិ​​អ្វីនោះ​ទេ ស្រាប់តែ​​ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​ធុន​ធំ​ក្រឡុក​ស៊ី​ម៉ង់​ត៍​ ហើយ​ឈប់​ពីមុខ ​​រួច​​ដើរ​ចូល​រថយន្ត​កិ.ន​បែ.ក​ក្បាល បណ្តាល​ឱ្យ​​ស្លា.ប់​​បាត់បង់ជីវិត​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៣​ នៅ​តាម​ផ្លូវ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយ​មានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ ឡៃ អៈ​ស្នា ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយមានជ័យ ជិះ​​ម៉ូតូ​​មួយគ្រឿង​ម៉ាកហុងដា​ឌ្រី​ម​ ពាក់​ផ្លា​កលេខ​ សៀមរាប​1AD-4621 ​​។ ចំណែក​រថយន្ត​ធុន​ធំ​ក្រឡុក​ស៊ី​ម៉ង់ត៌ ​ពាក់​ផ្លា​ក់​លេខ ​ភ្នំពេញ​ 5A-3148 ។​

អ្នក​ឃើញ​ហេតុការណ៍​បាន​​ឱ្យ​ដឹង​ថា​ ​​មុនពេលកើតហេតុ ជន​រង​គ្រោះបាន​ជិះ​ម៉ូតូ​​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​ក្រ​វ៉ា​ត់​ព្រំដែន ​ក្នុង​ទិស​ដៅ​​ពី​ជើង​មក​ត្បូង​ ស្រប​ទិស​ជាមួយ​រថយន្ត​ធុន​ធំ​ក្រឡុក​ស៊ី​ម៉ង់ត៍ ហើយ​ក៏​​ឈប់​ពីមុខ​ខាងឆ្វេង​ដៃ​ ​រួច​បាន​ដើរ​ចូល​រថយន្ត​ បណ្តាលឱ្យ​​កិ.ន​បែ.ក​ក្បាល​ស្លា.ប់​ភ្លាម​ៗនៅ​​នឹង​កន្លែង​កើតហេតុ​​តែម្តង​។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង​​ និង​បាន​ឱ្យ​​​ដឹង​​ថា​ ​ចំពោះ​​មូលហេតុ​ បើ​តាម​បងប្អូន​សាច់ញាតិ​​របស់ជនរងគ្រោះ​បានអោយ​ដឹង​ថា គឺ​ជន​រង​គ្រោះមាន​វិបត្តិ​ផ្លូវចិត្ត​ ហើយ​ក៏​បើកបរ​ម៉ូតូ​មក​ឈប់​មុខ​រថយន្ត​ រួច​ដើរ​ចូល​ បណ្តាល​ឱ្យ​​កិ.ន​ស្លា.ប់​ភ្លាម​ៗ​​នៅ​នឹងកន្លែងកើតហេតុ​​ ។

ក្រោយ​ពិនិត្យ​ និង​ធ្វើការ​វាស់វែង​រួច ​សាកស.ព​ជន​រង​គ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ចំណែក​​រថយន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​អនុវត្ត​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ