ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួករឿងបោកលុយពលរដ្ឋជិត៤០លានដុល្លារអាមេរិក

1 ឆ្នាំ មុន
  • កំពត

រាជធានី​ភ្នំពេញ​៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នា​រាត្រី​ថ្ងៃ​ទី ២២ ខែមេសា​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ខេត្តកំពត​បាន​ប្រកាស​ឱ្យ​ដឹង​ថា ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក ៨​នាក់…

រាជធានី​ភ្នំពេញ​៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នា​រាត្រី​ថ្ងៃ​ទី ២២ ខែមេសា​នេះ បន្ទាប់​ពី​សមត្ថកិច្ច​ខេត្តកំពត​បាន​ប្រកាស​ឱ្យ​ដឹង​ថា ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក ៨​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ហើយ ក្នុង​ករណី​បោកប្រាស់​លុយ​ប្រជាពលរដ្ឋ​ជិត ៤០​លាន​ដុល្លារ​អា​មេ​រិ​ក​។

បើ​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ខ្លួន​ថា ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ចាប់ខ្លួន​ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក មាន​ចំនួន ២៤៦១​គ្រួសារ និង​ទំហំ​ទឹកប្រាក់​គឺ​មាន​សរុប​ជិត ៤០​លាន​ដុល្លារ​។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​បង្ហោះ​រូបភាព ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក ៨​នាក់ ទាំង​៨​នាក់ ព្រមទាំង​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ក្រុមហ៊ុន​វិនិយោគ​លើ​ទឹកភ្នែក​រាស្ត្រ ឬ​ហៅ​មួយ​បែប​ទៀត​ធ្វើ​នំ​អត់​ម្សៅ ខ្ញុំ​អាណិត​បងប្អូន​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ២ ៤៦១​គ្រួសារ​សរុប​ទឹកប្រាក់​ជិត ៤0 លាន​ដុល្លា មាន​ទាំង​បងប្អូន​នៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ក៏​ត្រូវ​ចាញ់​ការ​បោក​បញ្ឆោត​របស់​ក្រុម​វិនិយោគ​ដី​ឡូត៍​អស់នេះ សូម​បងប្អូន​ផ្សេង​ៗ​ទៀត​ពិចារណា​ផង​មុន​និង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ប្រភេទ​នេះ​»​។

ជុំវិញ​ការ​ចាប់ខ្លួន ឧកញ៉ា ជា សា​រ៉​ន និង​បក្ខពួក​ទាំង ៨​នាក់ ទទួល​បានការ​សាទរ​ពី​មហាជន​ជា​ខ្លាំង ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ធ្វើការ​ចែកចាយ​ភ្លូកទឹកភ្លូកដី​លើ​ការ​ចាប់ខ្លួន​នេះ ព្រមទាំង​បញ្ចេញ​ទស្សនៈ​គាំទ្រ​ជា​ច្រើន​លើសលប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ