ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញាចេញពីខេត្តកំពង់ស្ពឺលួចសត្វក្ងាន១៦ក្បាលយកទៅលក់នៅខេត្តតាកែវ

2 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មុខសញ្ញា​ចោរកម្ម​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៣ នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង ខេត្តតាកែវ​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​នាំ​យក​សត្វ​ក្ងាន​ចំនួន​១៦​ក្បាល​ដើរ​លក់…

ខេត្តតាកែវ ៖ មុខសញ្ញា​ចោរកម្ម​ចំនួន​២​នាក់ ក្នុង​ចំណោម​បក្ខពួក​៣ នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង ខេត្តតាកែវ​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​នាំ​យក​សត្វ​ក្ងាន​ចំនួន​១៦​ក្បាល​ដើរ​លក់ ដែល​ជា​ផល​បាន​មក​ពី​អំពើ​លួច​។

ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ហុ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ត្បែង ឃុំ​និព្វាន ស្រុក​បរ​សេដ្ឋ ខេត្តកំពុងស្ពឺ ។ និង​ម្នាក់​ឈ្មោះ តេ​ង កុសល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​ស្លែង ឃុំ​និទាន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​ដូច​គ្នា ។

តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃខែ​ខាងលើ​ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​លួច​សត្វ​ក្ងាន​បាន​ចំនួន​១៦​ក្បាល មិនដឹង​ជា​លួច​មកពីណា​ទេ (​ដោយ​ពួក​គេ​មិន​ព្រម​ឆ្លើយ​សារភាព​) បាន​យក​ទៅ​លក់​ឲ្យ​ឈ្មោះ ម៉ក់ កា​រម្យ ភេទ​ស្រី អាយុ​៤៨ ឆ្នាំ រស់នៅ​ភូមិ​សិង្ហ ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ ខណៈ​ពេល​ជនសង្ស័យ​កំពុង​លក់​ក្ងាន​ទាំង​១៦​ក្បាល​នោះ អ្នកទិញ​មានការ​សង្ស័យ​ក៏​បាន​រាយការណ៍​តាម​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​ទៅ​ពិនិត្យ​មុខសញ្ញា​នោះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម និង​មានការ​ចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាល​ខេត្តតាកែវ ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិង្ហ បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុ​តាង​នាំ​យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ