ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្រេច​ឃុំខ្លួន​អនុប្រធាន​នាយកដ្ឋាន​អាកាស​ចរ​ស៊ី​វិល ​​ដោយ​ចោទ​​២​បទល្មើស​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំ​ខ្លួន​អនុប្រធាន​នាយកដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ទីបំផុត លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ធា ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំ​ខ្លួន​អនុប្រធាន​នាយកដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ តាម​ការ​ចោទប្រកាន់​ចំនួន​២​បទល្មើស ។

ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅ​ក្រប​ស៊ើបសួរ​បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ បែ​ល វ៉ា​ន់​ដែ​ត ភេទ ប្រុស អាយុ​៣៨ ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ ស្នាក់​នៅផ្ទះ​លេខ​០៨ ផ្លូវ​លេខ​P០៤(​បុរី​ជីប​ម៉ុង​៥៩៨)​ស​ង្លា​ត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​.​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​បទ​.​គំរាមកំហែង​ថា​នឹង​សម្លាប់ «​កាន់​កាំភ្លើងខ្លី​ម៉ាក GLOCK និង​ប្រើប្រាស់​កាំភ្លើង​គំរាម​ជន​រង​គ្រោះ​» ប្រព្រឹត្ត​នៅ​ចំណុច​បុរី​ជីប​ម៉ុង ៥៩៨ ផ្លូវ​ផ្លូវ​លេខ​P០៤ ភូម​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ តាម​បញ្ញតិ​មាត្រា​៤៩០ និង​មាត្រា​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ​។

សូម​ជម្រាប​ថា លោក​បែ​ល វ៉ា​ន់​ដែ​ត ជា​មន្ត្រី​ធំ​មួយ​រូប​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ដែល​បាន​ប្រើប្រាស់​អាវុធ​គំរាម​អាយុជីវិត​អ្នក​ដទៃ ដោយសារ​តែ​រឿង​ចរាចរណ៍​បន្តិចបន្តួច​នោះ ត្រូវ​បាន​កម្លាំង​មន្ត្រី​នគរបាលយុត្តិធម៌​ចាប់ខ្លួន​វិញ ហើយ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ នេះ ដោយ​អនុវត្ត តាម​ដីកា​បង្គាប់​
ឲ្យ​ចាប់ខ្លួន របស់ លោក​អ៊ុ ក រ៉េតគន្ធា ចៅក្រម​ស៊ើបសួរ និង​ជា​អនុប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ ។

បន្ថែម​ពីលើ​នេះ សម្តេច​តេ​ជោ​បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ផ្លូវការ​របស់​សម្តេច​ថា « បើ តុលាការ​មិន​ចាត់ការ​តាម​ផ្លូវច្បាប់​ទេ ទុក​ឲ្យ​ខ្ញុំ​ដាក់​វិន័យ​តាម​ផ្លូវ​រដ្ឋ​សិន​» ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន សរសេរ​បន្ត​ថា « អាង​មាន​អំណាច​ប្រើប្រាស់​អាវុធ​គំរាម​អ្នក​ទន់ខ្សោយ ។ នេះ​ជា​សារ​ព្រមាន​ចំពោះ​មន្ត្រី​ទាំងអស់ សូមកុំ​អាង​អំណាច​ធ្វើបាប អ្នក​ទន់ខ្សោយ ជា​ពិសេស សូមកុំ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ » ។

ជាមួយ​គ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ​ឱ្យ
«​ធ្វើការ​ជាមួយ​តុលាការ សូមកុំ​ឲ្យ​ជនល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បាន​នៅ​ក្រៅ​ឃុំ​មុន ពេល​កាត់ទោស ដែល​ជន​នោះ​អាច​តាម​គំរាមកំហែង​ដល់​អ្នក​ផ្សេង​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ