ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យគេលួចដុតព្រៃភ្នំខៀវ យកដីធ្វើកម្មសិទ្ធិ បណ្តាលឱ្យឆេះរាលក្បែរផ្ទះអ្នកភូមិទាំងយប់​

1 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនាំគ្នា រត់ឆ្លេរឆ្លាចុះឡើងៗ ដោយមានអ្នកខ្លះ បានរាយ​ការណ៍​ទៅអាជ្ញាធរខេត្ត ដើម្បីសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ចូលទៅជួយ ខណ:ភ្លើង​កំពុងតែឆាបឆេះព្រៃភ្នំខៀវយ៉ាងសន្ធោរសន្ធៅ គួរឱ្យភ័យខ្លាច ហើយ​រាលមកឆេះព្រៃជិតផ្ទះ​ប្រជាពលរដ្ឋទាំងយប់។…

​ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋនាំគ្នា រត់ឆ្លេរឆ្លាចុះឡើងៗ ដោយមានអ្នកខ្លះ បានរាយ​ការណ៍​ទៅអាជ្ញាធរខេត្ត ដើម្បីសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ ចូលទៅជួយ ខណ:ភ្លើង​កំពុងតែឆាបឆេះព្រៃភ្នំខៀវយ៉ាងសន្ធោរសន្ធៅ គួរឱ្យភ័យខ្លាច ហើយ​រាលមកឆេះព្រៃជិតផ្ទះ​ប្រជាពលរដ្ឋទាំងយប់។ គេសង្ស័យថា មានជនខិលខូច មានចិត្តលោភលន់ បាន​លួចដុតព្រៃ​ភ្នំខៀវ ដើម្បីរានយកដី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ហេតុការណ៍ប្រជាពលរដ្ឋផ្អើលពីភ្លើងឆេះព្រៃភ្នំខៀវនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៤០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលើភ្នំខៀវ ក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ថា ចាប់តាំងពីម៉ោងប្រមាណ ៤ និង ៣០នាទីរសៀលថ្ងៃទី១៩ ខែមេសា​នេះ គេឃើញមានផ្សែងហុយចេញពីភ្នំខៀវ ដោយសង្ស័យ​ថា មានអ្នកលួចដុតព្រៃខាងលើ ដើម្បីយកដី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណ:ដែលស្ងាត់មនុស្ស។ លុះក្រោយ​​ពេលដុតរួច ស្រាប់តែអណ្តាតភ្លើង បានរាលដាល រហូតដល់ម៉ោង ៧យប់ មានខ្យល់​ខ្លាំង ធ្វើឱ្យភ្លើងកាន់តែឆាបឆេះយ៉ាងពេញទំហឹង រាលចុះពីលើភ្នំ មកក្បែរផ្ទះអ្នកភូមិ ទើបអាជ្ញាធរ​មូលដ្ឋាន បានទាក់ទង​ទៅដល់មន្រ្តីសាលាក្រុងប៉ៃលិន និងមន្រ្តីបរិស្ថានខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើល​ស្ថានភាពភ្លើង ដែលកំពុងតែឆាបឆេះនេះ ដោយមានរថយន្តពន្លត់​អគ្គិភ័យរបស់​ស្នងការដ្ឋាន​នគរបាលខេត្តប៉ៃលិន ចេញត្រៀមនៅក្បែរផ្លូវ ជាស្រេច ដើម្បីបាញ់ពន្លត់ភ្លើង ឱ្យទាន់ពេលវេលាផងដែរ។

ប្រភពព័ត៌មានពីលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា​ រហូតមកដល់វេលា ម៉ោងជាំង ៩ យប់ថ្ងៃទី១៩មេសានេះ ភ្លើងឆេះព្រៃភ្នំខៀវ ត្រូវបានប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរ​សង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា រដ្ឋបាលក្រុងប៉ៃលិន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរខេត្តប៉ៃលិន ឡើងទៅពន្លត់ដល់កន្លែងឆេះទាន់ពេល ព្រោះរថយន្តពន្លត់អគ្គិភ័យ មិនអាចបើក​ឡើង​ទៅលើ ដើម្បីពន្ល ត់ភ្លើងបានទេ។

លោកបន្តទៀតថា ពេលនេះ ការគ្រប់គ្រងបញ្ហាភ្លើងឆេះព្រៃ ទទួលបានជោគជ័យទាំង​ស្រុងហើយ ក្រោយពេលពន្លត់រួច ក៏បាននាំគ្នាចុះមកក្រោមវិញអស់ហើយ។ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅ​ក្បែរៗ ភូមិខាងលើ បាលើកឡើងថា មើលទៅព្រៃតំបន់ភ្នំខៀវ នឹងរលាយរលត់ជាក់ជាមិនខាន បើនៅបន្តមាន​ជនខិលខូច តែងចង់បានដីភ្នំខាងលើនេះ ធ្វើជាកម្មសិទ្ធិ ដោយនាំគ្នាកាប់បំផ្លាញ រួចដុតឆេះគ្មានសល់ សូម្បីតែសត្វព្រៃ ដែលរស់នៅលើភ្នំខៀវខាងលើ ក៏នាំគ្នារត់ចែកជើង​ទៅរស់នៅកន្លែងឆ្ងាយៗ អស់ហើយ​​៕ ​នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ