ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តសៀមរាប ចេញវិធានការទប់ស្កាត់ការរំខានដោយសំឡេង

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្នុង​ន័យ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព សុវត្ថិភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​នូវ​ការ​រំខាន​ដោយ​សំឡេង​នោះ រដ្ឋបាល​ខេត្ត​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង និង​វិធានការ​ទប់ស្កាត់​ការ​រំខាន​ដោយ​សំឡេង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​រង្គសាល…

ខេត្តសៀមរាប ៖ ក្នុង​ន័យ​ដើម្បី​ធានា​បាន​នូវ​សន្តិភាព សុវត្ថិភាព និង​សុខភាព​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​នូវ​ការ​រំខាន​ដោយ​សំឡេង​នោះ រដ្ឋបាល​ខេត្ត​ចេញ​សេចក្តីណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង និង​វិធានការ​ទប់ស្កាត់​ការ​រំខាន​ដោយ​សំឡេង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដោយ​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​រង្គសាល និង​ការ​ប្រគុំ​តន្ត្រី​ត្រឹម​បញ្ឈប់​សំឡេង​នានា​ត្រឹម​ម៉ោង​១២​អធ្រាត្រ​។

យោង​តាម​សេចក្តីណែនាំ​ស្តី​ពី​ការ​គ្រប់គ្រង និង​វិធានការ​ទប់ស្កាត់​ការ​រំខាន​ដោយ​សំឡេង នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ចុះ​ថ្ងៃ​ទី​២០ ខែមេសា និង​ចុះហត្ថលេខា​ដោយ លោក ទៀ សីហា អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់​ថា ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ដែល​ប្រកប​អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ​រួម​មាន ៖ រង្គសាល ឌី​ស្កូ​តែ​ក ខារ៉ាអូខេ បៀរហ្គាឌិន និង​មណ្ឌល​កម្សាន្ត​ទេសចរណ៍​មនុស្ស​ពេញវ័យ​ដទៃ​ទៀត​ដែល​មាន​ឧបនិស្ស័យ​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍ ការ​ប្រគំ​តន្ត្រី និង​ការ​រៀបចំ​កម្មវិធី​នានា​ត្រូវ​អនុវត្ត​គោលការណ៍​ដូច​ជា ៖ ១- អាជីវកម្ម​រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន ការ​ប្រគំ​តន្ត្រី និង​កម្មវិធី​នានា ចាប់​ដំណើរការ​ពី​ម៉ោង​១៨ ៖០០ នាទី ដល់ ២៤៖ ០០ នាទី​, និង​ដំណើរការ​ខារ៉ាអូខេ ចាប់​ដំណើរការ​ពី​ម៉ោង ១០៖០០ នាទី​ព្រឹក ដល់​ម៉ោង​២៤៖០០​នាទី​។

អភិបាលខេត្ត​សៀមរាប​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​មាន​បញ្ហា​រំខាន​ដោយ​សំឡេង សូម​រាយការណ៍​មក​ប្រព័ន្ធ Hotline នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប តាម​រយៈ​ទូរស័ព្ទ​លេខ 097 7780 013៕

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ