ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ចរាចរណ៍​២​រូបនិង​មន្ត្រី​កិច្ចសន្យា​១​រូប​ត្រូវ​ដក​បញ្ឈរ​ជើង «រឿង​ចាប់​ឡាន​ឆ្លង​ភ្លើងស្តុប»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យ៉ាង​ហោច​ណាស់ មន្ត្រី​ចរាចរណ៍​ចំនួន​០២​រូប និង​មន្ត្រី​កិច្ចសន្យា​មួយរូប ​ត្រូវ​បាន​ហៅ​មក​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ដក​មក​បញ្ឈរជើង ក្រោយ​មន្ត្រី​ទាំង​៣​រូប​ត្រូវ​បាន​រក​ឃើញ​ថា ប្រព្រឹត្ត​កំហុស…

រាជធានី​ភ្នំពេញ​ ៖ យ៉ាង​ហោច​ណាស់ មន្ត្រី​ចរាចរណ៍​ចំនួន​០២​រូប និង​មន្ត្រី​កិច្ចសន្យា​មួយរូប ​ត្រូវ​បាន​ហៅ​មក​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ដក​មក​បញ្ឈរជើង ក្រោយ​មន្ត្រី​ទាំង​៣​រូប​ត្រូវ​បាន​រក​ឃើញ​ថា ប្រព្រឹត្ត​កំហុស ដោយ​បាន​កាក់​ហៅ​ឡាន​មួយ​គ្រឿង​ដែល​បាន​បើកបរ​ត្រឹមត្រូវ​សោះ​។

បើ​យោង​តាមសេចក្តី​បកស្រាយ​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ១៨ មេ​សា​នេះ​ថា ទាក់ទង​ទៅ​នឹង​មន្ត្រី​ចរាចរណ៍​ចំនួន​០២​រូប និង​មន្ត្រី​កិច្ចសន្យា​មួយ​រូប ដែល​បាន​ឃាត់​ហៅ​រថយន្ត​មិន​បាន​ត្រឹមត្រូវ​នៅ​ពេល​ភ្លើង​សញ្ញា​ចរាចរណ៍ពណ៌​បៃតង​។

ប្រភព​ដដែល​បាន​បន្ត​ថា មន្ត្រី​ចរាចរណ៍​២​រូប និង​មន្ត្រី​កិច្ចសន្យា​មួយ ត្រូវ​បាន​ហៅ​មក​សាកសួរ បន្ទាប់​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផុស​នៅ​លើ​បណ្តាញ​សង្គម​។ ក្រុមការងារ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កោះហៅ​មន្ត្រី​ចរាចរណ៍​នៅ​គោលដៅ​ស្ដុ​ប​ស្ពាន​អាកាស ៥​មក​រា ដើម្បី​ឲ្យ​ចូលខ្លួន​បំភ្លឺ បន្ទាប់​ពី​សាកសួរ​រួច​មក​មន្ត្រី​ទាំង​០៣​រូប​បាន​សារភាព​កំហុស និង​បាន​ទទួលស្គាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត ដោយ​បាន​ហៅ​ឃាត់​រថយន្ត​ម៉ាក់​Lexus RX300 ពេល​ភ្លើង​សញ្ញា​ចរាចរណ៍ ពណ៌​បៃតង ពិតប្រាកដ​មែន​។

«​ដូច្នោះ​មន្ត្រី​ចរាចរណ៍​ចំនួន​០២​រូប និង​មន្ត្រី​កិច្ចសន្យា​មួយ​រូប ត្រូវ​បាន​អនុវត្ត​វិន័យ​កងកម្លាំង​ដោយ​ធ្វើការ​ណែនាំ​អប់រំ ធ្វើកិច្ចសន្យា និង​ដក​មក​បញ្ឈរជើង​ហើយ​ត្រូវ​បង្ហាញមុខ​នៅ​ការិយាល័យ​បុគ្គ​លិក​ជា​រៀល​រាល់ថ្ងៃ​ម៉ោង​ធ្វើការ ព្រមទាំង​ចេញ​លិខិត​ព្រមាន​ជា​លើក​ទី​មួយ ក្នុង​ការ​អនុវត្ត​ខុស​ពី​ច្បាប់​ដែល​បាន​កំណត់​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ខ្លួន​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​ក្នុង​ការ​ទទួល​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ករណី​មាន​មន្ត្រី​រូប​ណា​ដែល​អនុវត្ត​ខុស​ពី​ការ​ណែនាំ ឬ​ផ្ទុយ​ពី​ច្បាប់​ដែល​បាន​កំណត់​ ៕

អត្ថបទសរសេរ ដោយ