ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធមួយប្រាវ ចោរ២នាក់ស្លា.ប់ និងសមត្ថកិច្ចមួយរូបរងរបួស នៅខណ្ឌពោធិសែនជ័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងឱ្យដឹងថា នៅមុននេះបន្តិចនាព្រឹកថ្ងៃទី ១៨ ខែមេសានេះ…


រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី បានថ្លែងឱ្យដឹងថា នៅមុននេះបន្តិចនាព្រឹកថ្ងៃទី ១៨ ខែមេសានេះ សមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវដេញបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាយ៉ាងសកម្ម ក្នុងការលួចម៉ូតូ លួចរថយន្ត ហើយជាពិសេសមានអាវុធជាប់ខ្លួន ហើយតែងធ្វើការបាញ់គំរាមជនរងគ្រោះ។


ក្នុងពេលប្រតិបត្តិការឡោមព័ទ្ធជនសង្ស័យ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងភូមិសាស្ដ្រខណ្ឌពោធិ៍សែនជ័យ ជនសង្ស័យបានធ្វើការបាញ់ស្រោចមកលើសមត្ថកិច្ចបណ្តាលឱ្យ សមត្ថកិច្ចមួយរូបរបួស។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពថា «ហើយព្រឹកមិញនេះដែរ នៅពេលដែល សមត្ថកិច្ចបានដេញនិងឡោមព័ន្ធ ជនសង្ស័យបានប្រើប្រាស់អាវុធជាប់ខ្លួនបាញ់ស្រោចលើសមត្ថកិច្ច បណ្តាលឱ្យនាយរងការិយាល័យព្រហ្មទណ្ឌមួយរូបរងរបួសត្រង់ជើង»។

«ឃើញស្ថានភាពគ្រោះថ្នាក់បែបនេះ សមត្ថកិច្ចក៏បានប្រើសិទ្ធិការពារ ដោយបាញ់តបវិញ បណ្តាល​ឱ្យជនសង្ស័យស្លាប់ ២ នាក់នៅនឹងកន្លែង»។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ