ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុ.ធ១គ្រាប់ពេលចុះបង្ក្រាប អធិការរងម្នាក់ត្រូវឃាត់ខ្លួន និងអ្នកជ.ល់មាន់ម្នាក់របួសធ្ងន់

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ហេតុការណ៌ជ្រួលច្របល់មួយ បានកើតឡើងក្នុងពេលដែលកំលាំងនគរបាលស្រុកបាភ្នំ


ខេត្ត​ព្រៃវែង ៖ ហេតុការណ៌ជ្រួលច្របល់មួយ បានកើតឡើងក្នុងពេលដែលកំលាំងនគរបាលស្រុកបាភ្នំ នៃខេត្តព្រៃវែង បានចុះបង្ក្រាបក្រុមអ្នកលេ.ងជ.ល់មាន់មួយក្រុម និងបានឈានទៅដល់ការផ្ទុះអាវុ.ធមួយគ្រាប់ បណ្តាលអោយត្រូវចំអ្នកជល់មាន់ម្នាក់រងរបួសធ្ងន់ ហើយភ្លាមៗនោះត្រូវបានក្រុមអ្នកជ.ល់មា.ន់ជាច្រើននាក់ រោមព័ទ្ធលោកអធិការរងម្នាក់ដែលជាអ្នកបា.ញ់ ព្រោះខ្លា.ចរត់គេចខ្លួនបាត់គ្មានអ្នកទទួលខុសត្រូវ។

ហេតុការណ៌ផ្ទុះអាវុធនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១៥ ខែមេសា នៅចំណុចភូមិគ្រោះ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយកំលាំងនគរបាលស្រុកបាភ្នំចំនួន៤នាក់ ស្លៀកឯកសណ្ឋានស៊ីវិល បានឆ្មក់ចូលបង្ក្រាបមនុស្សមួយក្រុមដែលកំពុងជុំគ្នាលេងល្បែងជល់មាន់។ ពេលចុះដល់ទីតាំងបង្ក្រាបខាងលើ ក្រុមមនុស្សអ្នកលេងល្បែងជល់មាន់ទាំងនោះ បាននាំគ្នារត់ចែកជើងមិនព្រមអោយចាប់ ទើបសមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់ បណ្តាលអោយត្រូវបុរសម្នាក់ ដេកដួលនឹងដីភ្លាមៗតែម្តង។

យោងតាមរបាយការណ៌របស់សមត្ថកិច្ច បា​នឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិកើតហេតុ ត្រូវគ្រាប់កាំភ្លើងបាញ់ចំ១គ្រាប់ត្រង់ចង្កេះផ្នែកខាងក្រោយ ចំណែកអ្នកបាញ់ឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជាអធិការរងស្រុកបាភ្នំ។

យោងតាមការរៀបរាប់របស់ក្រុមអ្នកលេងជល់មាន់ក្នុងហេតុការណ៌នោះ បានអោយដឹងថា មុនពេលកើតហេតុពួកគេកំពុងជុំគ្នាលេងជល់មាន់នៅក្រោមដើមឈើ ក្នុងភូមិកើតហេតុ ហើយសុខៗស្រាប់តែមានមនុស្ស៤នាក់ ជិះម៉ូតូ២គ្រឿងចូលទៅចាប់ ហើយពួកគេស្គាល់ថាជាប៉ូលីសក៏នាំគ្នារត់ តែភ្លាមនោះឈ្មោះ ស៊ាន ប៊ុនណាល់ ជាអធិការរងស្រុក បានដកកាំភ្លើងខ្លីម៉ាក កា៥៩ ពីចង្កេះបាញ់១គ្រាប់ បណ្តាលអោយត្រូវជនរងគ្រោះដែលកំពុងរត់ ដួលដេកនឹងដីទៅណាលែងរួច ហើយឃើញបែបនោះក្រុមអ្នកជល់មាន់ផ្សេងទៀតដែលកំពុងរត់ ក៏នាំគ្នាឈប់រត់ហើយត្រឡប់មករោមព័ទ្ធលោកប៉ូលីសវិញ ព្រោះខ្លាចរត់គេចខ្លួនបាត់មិនទទួលខុសត្រូវ។

ប៉ុន្តែខាងសមត្ថកិច្ចវិញ បានអះអាងថា លោកអធិការរងមិនបានតាំងចិត្តបាញ់នោះទេ គឺគ្រាន់តែកាន់កំាភ្លើងនៅហ្នឹងដៃទុកការពារខ្លួន ព្រោះអ្នកជល់មាន់មានគ្នាច្រើន ប៉ុន្តែពេលឃើញសមត្ថកិច្ចមនុស្សទាំងនោះនាំគ្នារត់ ហើយភ្លាមនោះលោកអធិការរងដៃម្ខាងកាន់កំាភ្លើង ដៃម្ខាងស្ទុះទៅចាប់កន្ទុយម៉ូតូជនរងគ្រោះទាញ ទើបធ្វើអោយម៉ូតូដួលហើយលោកប៉ូលីសក៏ដួលទៅជាមួយគ្នា ទើបធ្វើអោយកាំភ្លើងរាលកៃ ត្រូវចំចង្កេះជនរងគ្រោះតែម្តង។

ទោះជាយ៉ាងណា ភ្លាមៗនោះលោក មុំ សារុំ អធិការនគរបាលស្រុកក៏បានទៅដល់ ជួយអន្តរាគមនាំយកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុក និងឃាត់ខ្លួនជនបង្កយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ទើបធ្វើអោយក្រុមអ្នកជល់មាន់ទាំងនោះស្ងប់ចិត្ត ហើយក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

ដោយឡែកជនរងគ្រោះ ដោយសារតែរបួសធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនបន្តទៅកាន់រាជធានីភ្នំពេញ ហើយបើតាមការអះអាងរបស់ក្រុមគ្រួសារ ជនរងគ្រោះនឹងត្រូវបានគ្រូពេទ្យធ្វើការវះកាត់យកគ្រាប់ចេញ នៅថ្ងៃទី១៧មេសានេះ តែស្ថានភាពយ៉ាងណានោះ គឺនៅមិនទាន់អាចនិយាយបានទេ។ ចំណែកលោកអធិការរងជាជនបង្ក ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី១៧មេសា ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ