ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្តស្វាយរៀង ចូលឆ្នាំ ថ្ងៃទី៣ មានអ្នក​ចូលរួម​ជាង ៣៣ម៉ឺន​នាក់​

11 ខែ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង៖ កម្មវិធីសង្ក្រាន្តស្វាយរៀង នៅថ្ងៃទី៣ នាថ្ងៃទី១៦មេសានេះ​ មានបងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី ចូលរួមលេងកម្សាន្តសប្បាយ សរុប…

ខេត្តស្វាយរៀង៖ កម្មវិធីសង្ក្រាន្តស្វាយរៀង នៅថ្ងៃទី៣ នាថ្ងៃទី១៦មេសានេះ​ មានបងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី ចូលរួមលេងកម្សាន្តសប្បាយ សរុប ៣៣៥,៩៦៧​នាក់។ នេះបើតាមមន្ត្រីរដ្ឋបាលខេត្តស្វាយរៀង។

មន្ត្រីរដ្ឋបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ​ ទី១៦​ ខែមេសា​ ឆ្នាំ២០២៣ ដែល​ជាថ្ងៃ​ចូល​ឆ្នាំថ្ងៃទី៣ និងជាថ្ងៃបង្ហើយថា មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក្នុងខេត្ត ភ្ញៀវជាតិ និងអន្តរជាតិ បានមកចូលរួមលេងកំសាន្តសង្ក្រាន្តស្វាយរៀង សរុបចំនួន ៣៣៥,៩៦៧នាក់។

ប្រភពដដែល​បន្តថា សង្ក្រាន្តស្វាយរៀង ​រយៈពេល ៣ថ្ងៃនេះ មានលេងល្បែងប្រជាប្រិយ តាម​ទីតាំង​ក្នុងក្រុងស្វាយរៀង រួមមាន ទាញព្រាត់ លាក់កន្សែង ដណ្តើមស្លឹកឈើ បោះអង្គុញ ចោល​ឈូង វាយក្អម និងនៅរង្វង់មូលវិមានឯករាជ្យ មានរថយន្តបាញ់ទឹក និងប្រគុំតន្ត្រី រាំលេងកំសាន្ត ហើយនៅពេលយប់ ក៏មានសម្តែងល្ខោន ជូនប្រជាពលរដ្ឋទស្សនាកំសាន្តផងដែរ។

ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង រយៈពេល ៣ថ្ងៃ ពេលចូលឆ្នាំនេះ ​កម្លាំងសមត្ថកិច្ច កងរាជអាវុធ​ហត្ថ ក្រុងខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋាននគបាល​ខេត្ត​ក្រុង​ប៉ុស្តិ៍​រដ្ឋបាល មានការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់បានល្អ មានសុវត្ថិភាព ធ្វើឲ្យប្រជាពលរដ្ឋ មន្ត្រីរាជការ ភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកំសាន្តសប្បាយ ទាំងសង្ក្រាន្ត​ នៅបណ្តាវត្តនានា ទូទាំងខេត្ត និងក្រុងស្វាយរៀង។ អរគុណ​សន្តិភាព៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ