ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្តស្វាយរៀង នៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណី​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ​ ទី១៤​ ខែមេសា​ ឆ្នាំ២០២៣ នេះ​ ខេត្តស្វាយរៀង បានរៀបចំ​ពិធី​​អប​អរ​សាទរ​​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយ​បើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង។…

​ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ​ ទី១៤​ ខែមេសា​ ឆ្នាំ២០២៣ នេះ​ ខេត្តស្វាយរៀង បានរៀបចំ​ពិធី​​អប​អរ​សាទរ​​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយ​បើកព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង។ ពិធី​ជួបជុំនេះ បានធ្វើឡើង​ក្រោមអធិបតីភាពលោក ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងលោក​​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ រួមទាំង​អភិបាលរងខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត មេបញ្ជការកងកម្លាំងទាំងបី ប្រធាន-អនុប្រធានអនុគណៈកម្មការសង្ក្រាន្តស្វាយរៀង និង​ក្រុមការងារជាច្រើនទៀត។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ ក្នុងកម្មវិធីនេះ​ ​​អភិបាលខេត្ត បានបញ្ជាក់ថា​ បញ្ហារីក​រាលដាល​នៃជំងឺកូវីដ-១៩ បានបង្កនូវផលវិបាកជាអវិជ្ជមាន​យ៉ាងច្រើន ដល់សង្គមជាតិរបស់យើង ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច សុខុមាលភាពសង្គម ប្រក្រតីភាព និងជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះ ការស្រោចវ៉ាក់សាំង​ ក្រោមចំណាត់ការប្រកបដោយ​ប្រសិទ្ធភាព​របស់មេបញ្ជាការ កំពូលរបស់យើង គឺសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេស​ជាតិ ក៏ដូចជាខេត្តស្វាយរៀង បានវិលទៅរកប្រក្រតីភាពជីវភាពសង្គមល្អប្រសើរឡើងវិញលើ​គ្រប់វិស័យ និងគ្រប់ផ្នែក ហើយក៏បង្កលទ្ធភាពឲ្យយើងអាចរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយ​ភាពសប្បាយរីករាយឡើងវិញ ដូចជាពេលនេះ​។

លោក​បន្តថា​ ផ្លែផ្កា ដែលបានមកពីសុខសន្តិភាព​គឺជាការបង្កលក្ខណៈឲ្យយើងជួបជុំសប្បាយ​រីករាយដូចពេលនេះ​ ទន្ទឹមនេះ ជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត សូមថ្លែងអំណរគុណដល់​សហភាព​សហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានលោក​ ឌី វិជ្ជា ជាប្រធាន យុវជន យុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍​ដ៏ឱឡារិកនេះ ឡើង និងសប្បុរសជន​ទាំងក្នុង និងក្រៅខេត្ត ដែលបានចំណាយធនធានផ្ទាល់ខ្លួន គាំទ្រកម្មវិធីនេះ។

ព្រឹត្តិការណ៍សង្ក្រាន្ត​ស្វាយរៀង ធ្វើឡើង​រយៈពេល ៣ថ្ងៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ នាពេល​នេះ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ