ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីអបអរសាទរ​​បុណ្យចូលឆ្នាំ​ថ្មី ​ប្រពៃណី​ជាតិខ្មែរ និង​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយ​រៀង

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ នៅ​រសៀល​ថ្ងៃ​សុក្រ ៩​រោច ខែចេត្រ ឆ្នាំខាល បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤

ខេត្តស្វាយរៀង​ ៖​ នៅ​រសៀល​ថ្ងៃ​សុក្រ ៩​រោច ខែចេត្រ ឆ្នាំខាល បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល អបអរសាទរ​ជូនពរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ និង​បើក​ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយ​រៀងពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម ឯកឧត្តម លោក​ជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម លោក​ជំទាវ សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត មេ​បញ្ជ​ការ​កងកម្លាំង​ទាំង​បី ប្រធាន​-​អនុប្រធាន​អនុ​គណៈកម្មការ​សង្ក្រាន្ត​ស្វាយ​រៀង និង​លោក លោកស្រី តំណាង​គណៈកម្មការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត នៅ​ក្នុង​ថ្ងៃ​ទី​១​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​បាន​មក​ចូលរួម​លេង​កម្សាន្ត​ក្នុង​កម្មវិធី​សង្ក្រាន្ត​ស្វាយ​រៀង​យ៉ាង​ច្រើ​ន​កុះករ​។

មាន​ប្រសាសន៍​ទៅ​កាន់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​កម្មវិធី​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា បញ្ហា​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​នូវ​ផលវិបាក​ជា​អវិជ្ជមាន យ៉ាងច្រើន​ដល់​សង្គម​ជាតិ​របស់​យើង ទាំង​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សុខុមាលភាព​សង្គម ប្រក្រតី​ភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​វ៉ាក់សាំង ក្រោម​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធភាព​របស់​មេបញ្ជាការ កំពូល​របស់​យើង គឺ​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ ក៏​ដូច​ជា​ខេត្តស្វាយរៀង បាន​វិល​ទៅ​រក​ប្រក្រតី​ភាព​ជីវភាព​សង្គម​ល្អ​ប្រសើរ​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​គ្រប់​ផ្នែក ហើយ​ក៏​បង្ក​លទ្ធភាព​ឲ្យ​យើង​អាច​រៀបចំ​នូវ​ពិធី​សង្ក្រាន្ត​ប្រកបដោយ​ភាព​សប្បាយ​រីករាយ​ឡើង​វិញ​ដូច​ជា​ពេល​នេះ ។

ឯកឧត្តម​បន្ត​ថា ផ្លែផ្កា​ដែល​បាន​មក​ពី​សុខ​សន្តិភាព​គឺជា​ការ​បង្ក​លក្ខណៈ​ឲ្យ​យើ​ង​ជួបជុំ​សប្បាយ​រីករាយ​ដូច​ពេល​នេះ ទន្ទឹម​នេះ​ជំនួស​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត សូម​ថ្លែងអំណរគុណ​ដល់ សហភាព សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ដែល​មាន​ឯកឧត្ដម ឌី វិជ្ជា ជា​ប្រធាន យុវជន យុវនារី នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត ព្រមទាំង​បណ្ដា​មន្ទីរ​អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចូលរួម​សហការ រៀបចំ​បង្កើត​នូវ​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះឡើង និង​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ខេត្ត ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន គាំទ្រ​កម្មវិធី​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ