ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ប្រទះ​​ចិន​២​នាក់​បង្កប់​គ្រឿ.ង.​ញៀ.ន​​​.នៅ​ក្នុង​​ឡាន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈ​បញ្ចា​ការ​ឯកភាព​របស់​សាលាក្រុង​ព្រះសីហ​នុ កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋា​ន ក៏​បាន​ជួប​ជន​ជាតិ​ចិន​២នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ គណៈ​បញ្ចា​ការ​ឯកភាព​របស់​សាលាក្រុង​ព្រះសីហ​នុ កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​មូលដ្ឋា​ន ក៏​បាន​ជួប​ជន​ជាតិ​ចិន​២នាក់ បង្កប់​គ្រឿងញៀន​ជាង២០០កញ្ចប់​នៅ​ក្នុង​រថយន្ត ទើបត្រូវ​បាន​ឃាត់ខ្លួន ។

ការ​ឃាត់ខ្លួន​ជនជាតិចិន​ទាំង​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​គណ​បញ្ជាការ បាន​ចុះ​ពិនិត្យ និង​ឆែកឆេរ​អាវុធ​ជាត​ផ្ទុះ​នៅ​លើ​ដងផ្លូវ ស្រាប់តែ​មាន​រថយន្ត​១ គ្រឿង​ម៉ាក​ឡង់​គ្រី​ស​ស័​រ​ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BU-1278 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន រួម​ដំណើរ​មាន​គ្នា​២ នាក់ សមត្ត​កិច្ច​ក៏​បាន​ធ្វើការ​ហៅ​ឈប់​ដើម្បី​ត្រួតពិនិត្យ ពេល​នោះ​ក៏​ឃើញ​មាន​រក្សា​ទុក​នូវ​សារធាតុ​ញ្ញៀន​ប្រមាណ​ជាង​២០០​កញ្ចប់ គឺ​កញ្ចប់​ព​ណ៍​ខៀវ​រូប​ទំពាំងបាយជូរ crispy fruit (​សង្ស័យ​សារធាតុ​ញ្ញៀន​) ។

.​សារធាតុ​ញៀន​ប្រភេទ កញ្ចប់​រូប​តុ​កា​តា ចំនូ​ន​១៥ កញ្ចប់
កញ្ចប់​ព​ណ៏​ខ្មៅ សង្ស័យ​សារធាតុ​ញៀន ចំនួន ១០ កញ្ចប់
.​សារធាតុ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ព័​ណ​ស​ចំនួន​១ កញ្ចប់ ។

ដោយ​ពាក់​ព័ន្ធ​និង​សារធាតុ​ញៀន​ជាង​២០០​កញ្ចប់​នោះ​ហើយ គណ​បញ្ជាការ​ឯកភាព បាន​សុំ​គោល​ការ​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​២ នាក់ យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បីធ្វើការ​ការ​សាកសួរ នឹង​ចាត់ការ​តាម​នីតិ​វី​ធី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ