ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា ទ្រី ភាព ដង្ហែ​កឋិន​ទៅ​កាន់​វត្ត​ព្រែក​ស្រុក​ភ្នំក្រវាញ​ដើម្បី​ប្រមូល​បច្ច័យ​ចាប់​ផ្ដើមកសាង​សាលាឆាន់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​កសាង​ព្រះ​វិហារ​រួចរាល់​មក​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ អ្នកឧកញ៉ា ទ្រី ភាព

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​កសាង​ព្រះ​វិហារ​រួចរាល់​មក​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ អ្នកឧកញ៉ា ទ្រី ភាព ប្រធាន​ក្រុមហ៊ុន អឹ​ម ឌី អេស និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ និង​សហការី​ទាំងអស់​បាន​ដង្ហែ​បុណ្យ​កឋិនទាន​មួយ​ទៅ​កាន់​វត្ត​សេរី​គង្គា​សេដ្ឋា​រាម ហៅ​វត្ត​ព្រែក ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​១ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បី​ប្រមូល​បច្ច័យ​កសាង​សាលាឆាន់​បន្ត​ទៀត ។

លោក សូ​សា​ហុង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ភ្នំក្រវាញ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា និង​លោក​ជំទាវ ព្រមទាំង​សហការី ដែល​បាន​ដង្ហែ​អង្គ​កឋិនទាន​ចូល​មក​កាន់​វត្ត​សេរី​គង្គា​សេដ្ឋា​រាម​ហៅ​វត្ត​ព្រែក​នេះ ។ លោក​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៥​លោក​ឧកញ៉ា​បាន​ដង្ហែ​មក​ម្ដង​ហើយ​ប្រមូល​បច្ច័យ​កសាង​បាន​ព្រះ​វិហា​រហើយ​នៅ​ឆ្នាំ​២០១៧​នេះ​ដង្ហែ​មក​ម្ដងទៀត​ដើម្បី​ប្រមូល​បច្ច័យ​ចាប់​ផ្ដើមកសាង​សាលាឆាន់​វិញ​ម្ដង ។ លោក​អភិបាលស្រុក​ឲ្យ​ដឹង​ថា សមិទ្ធិ​ផល​ជា​ច្រើន​របស់​លោក​ឧកញ៉ា ទ្រី ភាព និង​លោក​ជំទាវ​បាន​កើត​មាន​គ្រប់​ទីកន្លែង​នៅ​ក្នុង​ទឹកដី​ស្រុក​ភ្នំក្រវាញ​ក៏​ដូច​ស្រុក​វាល​វែង និង​ស្រុក​បាកាន ។

ក្នុង​ឱកាស​នោះ​អ្នកឧកញ៉ា​បាន​ប្រគេន​ព្រះសង្ឃ​ក្រាល​គ្រង​មួយ​អង្គ​៣០០​ដុល្លារ ភិក្ខុ​គង់​ហត្ថបាស់​៣​អង្គ មួយ​អង្គ​២០០​ដុល្លារ និង​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ចំនួន​១៣​អង្គ​មួយ​អង្គ​១០០​ដុល្លារ ។ ជួយ​ឧបត្ថម្ភ​ថវិកា​នគរបាល​ស្រុក​ភ្នំក្រវាញ​២​លាន​រៀល កងរាជអាវុធហត្ថ​ស្រុក​១​លាន​៥០​ម៉ឺន​រៀល និង​ប្រជា​ការពារ​១​លាន​៥០​ម៉ឺន​រៀល  ។ នៅ​សល់​ថវិកា​ចំនួន​៣២​លាន​រៀល​បាន​ប្រគេន​ព្រះ​ចៅអធិការ​ទុក​សម្រាប់​ចាប់​ផ្ដើមកសាង​សាលាឆាន់ ។ ទោះ​យ៉ាងណា​គណៈកម្មការ​អាចារ្យវត្ត​បាន​បញ្ជាក់​ប្រាប់​ថា ខាងលើ​នេះ​គ្រាន់តែ​ជា​កឋិន​របស់​អ្នកឧកញ៉ា​ទ្រី ភាព​មួយ​ប៉ុណ្ណោះ មិន​ទាន់​បាន​រាប់​បញ្ចូល​កឋិនទាន​សមាគម​ន៍​ផ្សេង​ៗ​ដែល​ដង្ហែ​ចូល​មក​នោះ​ទេ ៕