ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតាឆ្នាំថ្មីនឹងយាងមកវេលាម៉ោង៤រសៀល ថ្ងៃ១៤ មេសា ខណៈពលរដ្ឋប្រុសស្រីតម្រូវឱ្យលះបង់រឿងម្យ៉ាង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាសង្ក្រាន្ត​ឆ្នាំថោះ បញ្ចា​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាម​ការ​គណនា​ឆ្នាំថោះ ដែល​តំណាង​ដោយ​សត្វ​ទន្សាយ…

រាជធានី​ភ្នំពេញ ៖ មហាសង្ក្រាន្ត​ឆ្នាំថោះ បញ្ចា​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រិស្តសករាជ ២០២៣ តាម​ការ​គណនា​ឆ្នាំថោះ ដែល​តំណាង​ដោយ​សត្វ​ទន្សាយ សង្ក្រាន្ត​ចូល​នៅ​ថ្ងៃ​សុក្រ ៩​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា វេលា​ម៉ោង​១៦៖០០​នាទី (​ឬ​វេលា​ម៉ោង​៤ រសៀល​)​។

អ្វី​ដែល​សំខាន់​នោះ គឺ​ឆ្នាំថោះ ឬ​ឆ្នាំ​ទន្សាយ​របស់​ចាំបាច់​បំផុត​នោះ គឺ ចេកណាំវ៉ា ដោយសារ​តែ​ទេវតា​ឆ្នាំថោះ ព្រះ​នាម កិ​មិ​រា​ទេវី បុត្រី​ទី​៦ របស់​ទ្រង់​សោយ​ចេកណាំវ៉ា ហើយ​ឆ្នាំ​ថ្មី​នេះ​ទៀត​សោត​បងប្អូន​ក៏​គួរ​រក្សា​សីលប្រាំ​ឱ្យ​បាន​ជាប់លាប់ នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល​វិបុល​សុខ​គ្រប់​ប្រការ តាំងពី​ឆ្នាំ​ថ្មី​នេះ​តទៅ​។

រូបតំណាង

ទេវតា​ឆ្នាំ​ថ្មី​ឆ្នាំថោះ នឹង​យាង​មក​នា​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​១៤ មេ​សា ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី​ទៅ​ឋិត​នៅ​ឯ​មេសរាសី​តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា មគ្គនាយិកា​ព្រះ​នាម កិ​មិ​រា​ទេវី ជា​រាជបុត្រី​ទី​៦ នៃ​កបិល​មហាព្រហ្ម​គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​សេត​(​ស​)​លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ចង្កុលណី អ​ភ​រណៈ​បុស្ស​រា​គ័​ម ភក្សាហារ​ទ្រង់​ចេកណាំវ៉ា ព្រះ​ហស្ត​ស្តាំ​ទ្រង់ ព្រះ​ខ័​ន្ត ព្រ​ហស្ត​ឆ្វេង​ទ្រង់​ពិណ ទ្រង់​គង់​អ​ង្គុ​ត​ពាក់​ឆៀង​បើកព្រះនេត្រ​នៅ​លើ​ខ្នង ម​ហឹ​ង្សា (​ក្របី​) ជា​យានពាហនៈ​។

រូបភាព ទេពធីតាសង្ក្រាន្ត

ទេវតា​ឆ្នាំថោះ ព្រះ​នាម កិ​មិ​រា​ទេវី បុត្រី​ទី​៦ របស់​ព្រះ​កបិល​មហាព្រហ្ម ទ្រង់​នឹង​ដង្ហែរ ព្រះ​សិរសា ព្រះ​កបិល​មហាព្រហ្ម នា​ឆ្នាំ​នេះ​ក្នុង​ឱកាស​ជូនពរ​ជ័យ​ដល់​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

រូបតំណាង

យោង​តាម​សៀវភៅ មហាសង្ក្រាន្ត ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ គ្រឹ​ស្ត​រាជ ២០២៣ របស់​ឯកឧត្តម អ៊ឹម បូ​រិ​ន្ទ អ្នក​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ​ខ្មែរ ចិន សកល បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ គឺ​ថ្ងៃ​ទី ១៤ ១៥ និង​ទី​១៦ ខែមេសា​នេះ សូម​អស់​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ផង​ទាំងឡាយ រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុជ​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍ ទេវបុត្រ​ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខិតខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថីយ​ជា​ចិត្ត​អប្រិយ៍​ជាប់​ដោយ​គំនុំ​គុំ​គួ​ន​ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​ស​ន្ទ​រ៍​ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់លាប់​នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល​វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តទៅ​។

អ្នក​នាង លី​ណា ដែល​ជា​ពលរដ្ឋ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា អ្នក​នាង​នឹង​ត្រៀប​រៀបចំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ឱ្យ​បាន​ល្អ​ប្រសើរ តែ​យ៉ាងណាមិញ អ្នក​នាង​លើក​ឡើង​ថា ចេកណាំវ៉ា គឺជា​របស់​ម្យ៉ាង​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ទទួល​រៀបចំ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំថោះ​។

អ្នក​នាង​បាន​បន្ត​ថា ទេ​តា​ឆ្នាំថោះ ទ្រង់​សោយ​ចេកណាំវ៉ា សង្ឃឹមថា​ពលរដ្ឋ​នឹង​សុខ​សប្បាយ ព្រោះ​ជា​ប្រភេទ​ផ្លែ​ឈើ​ក្នុងស្រុក និង​មិនមែន​ជា​របស់​កាច​។ អ្នក​នាង​លី​ណា​បន្ត​ថា ដោយសារ​តែ​ចេកណាំវ៉ា​ជា​របស់​ចាំបាច់​សម្រាប់​រៀបចំ​ទទួល​ទេវតា ដូច្នេះ​សង្ឃឹមថា​បងប្អូន​អា​ជីករ​នឹង​មិន​តំឡើង​ថ្លៃ​នោះ​ទេ​៕

រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ