ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ធំ​ម្ល៉ឹង​ហើយ នៅ​មិន​ប្រាប់​គេ​ទៀត

6 ឆ្នាំ មុន

ខេត្ត​កែប ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​នៅ​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចង​.​ក

ខេត្ត​កែប ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​នៅ​ក្រុងកែប​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ដោយ​មិនដឹង​មូលហេតុ កាលពី​ចន្លោះ​ម៉ោង​២​ទៅ​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ស្ថិត​នៅ​មុខ​ក្លោ​ង​ទ្វារ​វត្ត​កំពង់​នង់ ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសា ក្រុងកែប ខេត្ត​កែប ។

បុរស​ធ្វើ​អត្តឃាត​ឈ្មោះ​ញឹ​ម សិលា អាយុ ៣០​ឆ្នាំ មុខរបរ​ជា​កសិករ និង​ប្រពន្ធ​ឈ្មោះ ឆៃ ផា​វី អាយុ​២៧​ឆ្នាំ មុខរបរ​កសិក អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ ដំណាក់​ចំបក់ សង្កាត់​អូ​ក្រសា ក្រុងកែប ខេត្ត​កែប ។

ប្រភព​ព័ត៌មាន​បានដឹង​ថា សូ​ម្បី​តែ​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​ពុំ​បាន​ផ្តល់​ព័ត៌មាន ដល់​សមត្ថកិច្ច​ពី​មូលហេតុ​នៃ​ការ​ចង​.​ក​ធ្វើ​អត្តឃាត​របស់​ប្តី​ទេ ហើយ​ក៏​មិន​បាន​ចាប់អារម្មណ៍​ពី​ការ​ចង​.​ក​របស់​ប្តី​ដែរ​។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ជំនាញ​បានដឹង​ក៏​ទៅ​ពិនិត្យ​លើ​សព​ឃើញ​ថា ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ខ្លួនឯង​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​តែ​ម្តង ៕