ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គុយ​លាង​ជើង​​សុខ​ៗ​ស្រាប់តែ​​ធ្លាក់​​ក្នុង​អាង​ក្រឡុក​ស៊ីម៉ង​ត៍ស្លា.ប់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៧ នេះ​មានការ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​កម្មករ​ម្នាក់​បាន​ធ្លាក់​ក្នុង​អាង​ក្រឡុក​ស៊ីម៉ងត៍ស្លាប់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិត​ក្នុង​ក្រុម​៨ នៅ​ភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ។

តាម​ប្រភព​ព័​ត៍​មានបាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​កម្មករ​ធ្លាក់​ក្នុង​អាង​ក្រឡុកស៊ីម៉ងត៍​ស្លាប់​មានឈ្មោះ ភាព ប៊ុ​ន​ហៀ​ង អាយុ​១៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បួន​មុខ សង្កាត់​ពញា​គុណ ខណ្ឌ​ព្រែក​ព្នៅ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​អង្គុយ​លាង​ជើង​លើ​មាត់​អាង​ក្រឡុកស៊ីម៉ងត៍ ហើយ​ខណៈនោះ​ក៏​ស្រាប់តែ​មាន​កម្មករ​ម្នាក់​ទៀត​បាន​ចុច​ម៉ាស៊ីន​ក្រឡុកស៊ីម៉ងត៍ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ក្នុង​អាច​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។ នៅ​ពេល​នេះ​ដែរ​សមត្ថកិច្ច​កំពុង​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ ៕