ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ឃាត់ខ្លួនជនសង្ស័យ៥នាក់
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន
រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅឆែកឆេរត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក និងអាវុធជាតិផ្ទុះ ដើម្បីទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ ដកហូតបានថ្នាំញៀនពីរកញ្ចប់តូច ។ ហេតុការណ៍នេះប្រព្រឹត្តឡើងកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងស្ថានីយប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ ។
ប្រតិបត្តការនេះដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ លោក អ៊ឹម សុខុម អធិការរងខណ្ឌ តំណាងលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ និងកម្លាំងកងរាជអាវុហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត ។
លោក ហោ វាសនា នាយករដ្ឋបាលសាលាខណ្ឌសែនសុខ បានមានប្រសាន៍ថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌ ដែលដឹកនាំដោយលោក ម៉ូវ ម៉ានិត ជាប្រធាន បានដាក់បទបញ្ជាឲ្យដាក់គោលដៅត្រួតពិនិត្យជាប្រចាំដើម្បីទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ។ ក្នុងការដាក់គោលដៅឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់តូច ក្នុងនោះជនសង្ស័យទីមួយមានឈ្មោះ ខាប ខា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងថ្មម៉ាប ស្លាក់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទីពីរមានឈ្មោះ អ៊ន ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងថ្មម៉ាប ស្នាក់នៅជាមួយគ្នា ។ ទីបីមានឈ្មោះ ទេព ទី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងថ្មម៉ាប ស្នាក់នៅជាមួយគ្នា និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១O-០៦០៧ និងបានឃាត់ខ្លួនជនសង្ស័យចំនួនពីរទៀត បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់តូច ក្នុងនោះជនសង្ស័យទី១មានឈ្មោះ វៃ វី ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ទី២មានឈ្មោះ ឆេង សៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង ស្នាក់នៅជាមួយគ្នា ។ និងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ១FA-៣០៦៥ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការរង់ចាំធ្វើការចាត់ការទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ