ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោម រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ធ្វើការ​ល្បាត​ក្នុង​មូលដ្ឋាន និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោម រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា តាម​បណ្តោយ​ផ្លូវ​សហ​ព​ន័​រុ​ស្ស៉ី ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្តី​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​ពួក​គាត់​បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​កាត់​បន្ថយ​បទ​ល្មើ​ផ្សេង​ៗ ដែល​កើតឡើង​ដោយ​ប្រការ​ណាមួយ ។ ខណៈ​ពេល​ជិះ​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ​កំពុង​អង្គុយ​ផ្តុំ​គ្នា​ពពាក់ពពូន  ក្នុង​លក្ខណៈ​សង្ស័យ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឆែកឆេរ និង​នាំ​ខ្លួន​យក​ទៅ​ធ្វើតេស្ត​ទឹកនោម​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ។ បន្ទាប់​ពី​ធ្វើតេស្ត​ទឹកនោម​លើ​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង និង​បាន​ធ្វើការ​ដកហូត​ម៉ូតូ​ពីរ​គ្រឿង មួយ​គ្រឿង​ម៉ាក Today ពណ៌​ក្រហម ពាក់​ស្លាក់​លេខ ភ្នំពេញ ១FD-៩៥២៤ និង​មួយ​គ្រឿង​ទៀត​ម៉ាក Dream FI ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BN-៨១៥២ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕