ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​អស្ចារ្យ​ជាមួយ​រថយន្ត NISSAN NAVARA PREMIUM និង NEW NISSAN X-TRAIL 2018!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សួស្តី​អតិថិជន​របស់​ក្រុមហ៊ុន NISSAN​។ យើងខ្ញុំ​សូម​ណែនាំ​នូវ​ប្រភេទ​រថយន្ត NISSAN ទំនើប​ថ្មី​ចំនួន​ពីរ​ម៉ូត គឺ

រាជធានី​ភ្នំពេញ ៖ សួស្តី​អតិថិជន​របស់​ក្រុមហ៊ុន NISSAN​។ យើងខ្ញុំ​សូម​ណែនាំ​នូវ​ប្រភេទ​រថយន្ត NISSAN ទំនើប​ថ្មី​ចំនួន​ពីរ​ម៉ូត គឺ NISSAN NAVARA PREMIUM និង NEW NISSAN X-TRAIL 2018 ។ សូមរីករាយ​ជាមួយ​ដំណើរ​កំសាន្ត​នា​ចុង​ស​ប្ដា​ហ៍​នេះ​របស់​អតិថិជន​ទាំងអស់​! សូម​អញ្ជើញ​មក​កាន់​ផ្សារ​ទំនើប Lucky Mall (​ខេត្តសៀមរាប​) ជាមួយនឹង​ការ​ដាក់​តាំង​បង្ហាញ​នូវ​រថយន្ត​ទំនើប​ពី NISSAN ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​សៅរ៍ ទី​២១ ដល់​ថ្ងៃអាទិត្យ ទី​២២ ខែតុលា ឆ្នាំ​២០១៧ នេះ​តទៅ​, ដោយ​នាំ​មក​ជាមួយនឹង​ប្រូ​ម៉ូ​សិន​ពិសេស​ៗ (Special Promotion) ជូន​ដល់​អតិថិជន NISSAN ទាំងអស់​! ជួប​គ្នា​នៅ​ផ្សារ​ទំនើប Lucky Mall (​ខេត្តសៀមរាប​) ទាំងអស់​គ្នា ។ នេះ​គឺជា​ប្រភេទ​រថយន្ត Nissan ដែល​លោក​អ្នក​មិន​គួរ​មើល​រំលង ។

1- NISSAN NAVARA PREMIUM
​NISSAN NAVARA PREMIUM គឺជា​ប្រភេទ​រថយន្ត Pick-up មួយ​ដ៏​ស្អាត​ទំនើប និង​រចនា​ឡើង​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​បំផុត ដូច​ជា​ភាពរឹងមាំ​, versatile; និង​ការ​រចនា​ដែល​មានការ​គាំទ្រ និង​ពេញ​និយម​ជាង​80​ឆ្នាំ នៃ​ប្រភេទ​រថយន្ត​ស៊េរី Pick-up ជា​សកល​របស់​ក្រុមហ៊ុន Nissan និង​ប្រកបដោយ​ភាព​អាច​ជឿជាក់​។

​រថយន្ត Nissan Navara Premium, គឺ​ប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា VGS (Variable Geometry System) និង​ជា​រថយន្ត​ប្រភេទ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ដែល​មាន​កម្លាំង​អតិបរមា 190PS និង​កម្លាំង​បង្វិល​ជុំ
អតិបរមា 450Nm (​ស្មើនឹង 3.0 លី​ត្រ​ម៉ា​ស៊ូ​ត​)​។

​ចំណុច​ស្នូល​នៃ​រថយន្ត Nissan Navara Premium នេះ​គឺ «​ភាពរឹងមាំ​និង​មាន​តម្លៃ​ខ្ពស់​» (tough and premium) ដោយសារ​តែ​ការ​រចនា​ជាមួយ​ភាពរឹងមាំ​ដែល​ប្រើ​ដែកថែប​កម្លាំង​ខ្លាំង​ជា​ចំណុច​យុទ្ធសាស្ត្រ ដូច្នេះ​វា​ល្អ​ឯក​សម្រាប់​ការ​បើកបរ​នៅ​លើ​ផ្លូវថ្នល់​។

​តើ​អ្នកដឹង​អត់ ចំណុច​ពិសេស​មួយ​ក្នុង​ចំណោម​ចំណុច​ពិសេស​ជា​ច្រើន​របស់​រថយន្ត Nissan Navara Premium គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ DRP ដែល​វា​មិន​ត្រឹមតែ​រចនា​ឡើង​ប្រកបដោយ​ស្ទីល​ស្រស់​ស្អាត​នោះ​ទេ តែ​វា​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​សុ​វិត្ត​ភាព​ខ្ពស់​ដែល​ធ្វើ​ឲ្យ​រថយន្ត​ត្រូវ​បាន​មើលឃើញ​រូបរាង​យ៉ាង​ច្បាស់​ទាំង​ការ​បើកបរ ទាំង​ពេល​ថ្ងៃ និង​ពេល​យប់ ដោយ​ការ​បំពាក់​ភ្លើង LED Headlamps ។

បន្ថែម​ពីលើ​នេះ​គឺ ភាព​ឆ្លាត​វៃ​នៃ​កូនសោ​រថយន្ត ដែល​ជា​ប្រភេទ Push-Start Button ដែល​ផ្តល់​ឲ្យ​អ្នកបើកបរ​នូវ​ប្រតិបត្តិការ​រហ័ស ដើម្បី​ដោះ​សោ​រថយន្ត បញ្ឆេះ​ម៉ាស៊ីន និង​ការ​បើក​បករ​។ អ្នកដំណើរ​នៅ​លើ​កាប៊ី​ន​មាន​អារម្មណ៍​ថា មាន​សីតុណ្ហភាព មាន​ផា​សុខភាព និង​បង្ហាញ​តាម​ឌី​ជី​ថ​ល​សម័យ​ទំនើប ដោយ​បំពាក់​នូវ​ម៉ាស៊ីនត្រជាក់​ស្វ័យប្រវត្តិ រួម​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​អាកាសធាតុ​តំបន់​ពីរ រួម​ទាំង​ខ្យល់អាកាស​ដែល​ផ្តល់​ខ្យល់​ត្រជាក់​នៅ​ក្នុង​រថយន្ត​ធំ​ទូលាយ​សម្រាប់​អ្នកដំណើរ​កៅអី​ខាង​មុខ និង​ខាងក្រោយ​។

២- NEW NISSAN X-TRAIL 2018
​សម្រាប់​រថយន្ត NEW NISSAN X-TRAIL 2018 ថ្មី​នេះ មានការ​រចនា​ឌី​ណា​ម៉ិច​ដែល​ជួយ​កាត់​បន្ថយ​កម្លាំង​កកិត និង​សម្លេង​រំខាន​នៅ​ក្នុង​បន្ទប់​របស់​អ្នកដំណើរ ខណៈ​ពេល​បើកបរ​សម្រាប់​ការ​បើកបរ​ប្រកបដោយ​ការ​សន្សំ​សំចៃ​ប្រេង​។

​រថយន្ត NEW Nissan X-Trail 2018 ជា​ប្រភេទ​រថយន្ត SUV រចនា​ឡើងជា​មួយ​អំ​ពូ​ល Fog map  ចង្កៀង​អ័ព្ទ​អុ​ប​ទិច​កាន់តែ​ច្បាស់​ពង្រីក​កាំរស្មី Nissan “V-Motion” និង​កែសំរួល​ភ្លើង​ហ្វារ​ពន្លឺ​ដោយ​មាន​សញ្ញា​ផ្លា​ក​សញ្ញា​អេ​ឡិច​ត្រូ​និ​ច​ដែល​មាន​រាង​ដូច Boomerang ដែល​បាន​ធ្វើ​ឱ្យ​យានជំនិះ​របស់​អ្នក​មើលឃើញ​ច្បាស់​នៅ​ពេល​ថ្ងៃ​សម្រាប់​អ្នកបើកបរ ឬ​អ្នក​ថ្មើរជើង​ផ្សេង​ៗ​លើ​ដងផ្លូវ​។ រថយន្ត​ប្រភេទ​នេះ ត្រូវ​បាន​បំពាក់​នូវ​ឧបករណ៍​ទំនើប​បែប CVTC ដែល​វា​អាច​ផលិត​បាន​ថាមពល​អតិបរមា 144PS និង​កម្លាំង​បង្វិល​ជុំ​អតិបរមា 200Nm ដែល​ផ្តល់​នូវ​ប្រតិកម្ម​ឆ្លើយ​តប​ល្អ និង​ប្រសិទ្ធភាព​ប្រេង។

​ជាមួយនឹង​កូនសោ​ដ៏​ឆ្លាត​វៃ​ប្រភេទ I-Key, លោក​អ្នក​អាច​បើកទ្វារ​កន្លែង​អ្នកបើកបរ​បាន​ងាយស្រួល​និង​ការ​បញ្ឆេះ​រថយន្ត​បាន​ស្រួល​ផង​ដែរ ។ អ្នក​ក៏​អាច​សម្គាល់​ឃើញ​នូវ​ប្រព័ន្ធ D-shape Steering Wheel and Advanced Drive Assist Display (ADAD) ជា​ពិសេស​កៅអី​កន្លែង​អ្នកបញ្ជា​ចង្កូតរថយន្ត​ត្រូវ​បាន​រចនា​ឡើង​ដើ​ម្ប​កាត់​បន្ថយ​នូវ​ភាព​នឿយហត់​សម្រាប់​អ្នកបើកបរ ដោយសារ​តែ​កៅអី​ត្រូវ​បាន​បំពាក់​ជា​ប្រភេទ ZERO GRAVITY SEAT, ដែល​ជួយ​ទ្រទ្រង់​ឆ្អឹងខ្នង និង​ធ្វើ​ឲ្យ​ការ​អង្គុយ​មាន​ភាព​ងាយស្រួល​។

នៅ​ពេល​ដែល​យើង​និយាយ​ទៅ​ដល់​រថយន្ត Nissan គឺជា​និច្ច​ជា​កាល​វា​មាន​ន័យ​ថា សុ​វត្តិភាព​ជា​ចម្បង​៕