ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង Thiago ប្ដូរផ្ដាច់​បង្ហាញ​«​គុន​ខ្មែរ​»​ទៅ​កាន់​ពិភពលោក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំងពី​សំណាក់​ប្រជាជន​កម្ពុជា និង​ការ​មិន​ផ្ដល់

រាជធានី​ភ្នំពេញ ៖ ក្រោយ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំងពី​សំណាក់​ប្រជាជន​កម្ពុជា និង​ការ​មិន​ផ្ដល់តម្លៃ​​ពី​សំណាក់​ស្ថាប័ន​ប្រដាល់​ថៃ WMO-World MuayThai Organization អ្នក​ប្រដាល់ជើង​ខ្លាំង​សញ្ជាតិ​ប្រេ​ស៊ី​ល Thiago Teixeira ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរទៅ​កាន់​ពិភពលោក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កីឡាករ​រូប​នេះក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ រឿងរ៉ាវ​ស្ថាប័ន
ប្រដាល់ WMO ដកហូត​ខ្សែក្រវាត់​ដែល​ឈ្នះនៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ កាលពី​ពេល​ថ្មី​ៗ​នេះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​៨ខែមេសា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខាភ្នំពេញ Thiago Teixeira បាន​ប្រកាស​គោល​ជំហរ​ជាក់លាក់​ថា ខ្លួន​ស្រឡាញ់​ប្រទេស​កម្ពុជា ស្រឡាញ់​អ្នកគាំទ្រ​នៅ​កម្ពុជា ។ លោក​ថា ការ​ប្រកួត​នៅ​ម៉ា​ឡេ​ស៊ី នា​ខែឧសភា ខាង​មុខ​នេះ គឺ​វាយ​តំណាង​«​គុន​ខ្មែរ​»​។ លោក​និយាយ​ថា​៖«​កម្ពុជា ជា​ផ្ទះ​របស់ខ្ញុំ ។ ខ្ញុំ​ប្តេជ្ញា​បង្ហាញ​គុន​ខ្មែរ​ទៅ​កាន់​ពិភពលោក និង​សន្យា​ថា នឹង​ប្រឹងប្រែង​នាំ​គុន​ខ្មែរ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា សន្និសីទ​សារព័ត៌មាន​ទាក់ទង​នឹង​ស្ថាប័ន​ប្រដាល់ WMO ដកហូត​ខ្សែក្រវាត់ និង​ហាមប្រាម​កីឡាករ Thiago មិន​ឱ្យ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​WMO នេះ​ធ្វើ​ឡើង ក្រោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​គ្រោង​ស្នើ​ព្រះមហាក្សត្រ ប្រទាន​សញ្ជាតិ​ខ្មែរ​ដល់​អ្នក​ប្រដាល់​Thiago​ផង​ដែរ​។

តាម​តេ​ឡេ​ក្រាម​កាលពី​ថ្ងៃ​ទី​៨ មេ​សា សម្តេចតេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា
«​ដើម្បី​ជា​ការ​លើកទឹកចិត្ត ខ្ញុំ​សូម​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​កីឡាករ​ប្រដាល់ Thiago Teixeira
សញ្ជាតិ​ប្រេ​ស៊ី​ល នូវ​ថវិកា​ចំនួន​២០,០០០​ដុល្លារ ។ មួយវិញទៀត ប្រសិនបើ​មិន​ខុស​ទាស់​ផ្នែក​ផ្លូវច្បាប់​ណាមួយ​របស់​ប្រេ​ស៊ី​ល ខ្ញុំ​នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​កីឡាករ Thiago» ។

ក្រៅពី​ទទួល​ការ​គាំទ្រ​ពី​សម្តេច​តេ​ជោ កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​ក៏​មានការ​គាំទ្រ​ខ្លាំង​ពី​ប្រជាជន​កម្ពុជា​ផង​ដែរ ដោយសារ​តែ​គាត់​បង្ហាញ​បេះដូង​ស្រឡាញ់​គុន​ខ្មែរ និង​ឡើង​ប្រកួត​ក្នុង​នាម​គុន​ខ្មែរ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ឈ្នានីស​គុន​ខ្មែរ​អន់ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដកហូត​ខ្សែក្រវាត់​ត្រឡប់​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ