ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកដំណើរការ​បណ្តោះអាសន្ន​ស្ពានបេតុង​ឫស្សី​កែវ​ឆ្លង​ទន្លេសាប និង​បិទ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេឡេឫស្សី​កែវ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​​​បាន​ជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​​​បាន​ជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ស្ពានបេតុង​ឫស្សី​កែវ​ឆ្លង​ទន្លេសាប​ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​បិទ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡ​ឫស្សី​កែវ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ស្ពានបេតុង​ឫស្សី​កែវ​ឆ្លង​ទន្លេសាប ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ខែតុលា ​ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួល​ការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)​។

បច្ចុប្បន្ន ការ​សាងសង់​ត្រូវ​បាន​សម្រេច​ស្ទើរតែ​ទាំងស្រុង ហើយ​នៅ​សេសសល់​ការងារ​មួយ​ចំនួន​តូច ដែល​មិន​ប៉ះពាល់​ដល់​ការ​បើក​ចរាចរ​ជា​បណ្តោះអាសន្ន​ឡើយ​។ ដូចនេះ ដើម្បី​ជួយ​សម្រួល​ដល់​លំហូរ​ចរាចរ និង​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ក៏​ដូច​ជា​ជួយ​ដោះស្រាយ​ការ​កកស្ទះ​ចរាចរ​នៅ​តំបន់​ខណ្ឌ​ពាក់ព័ន្ធ​ខាងលើ​នោះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​អនុញ្ញាត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ស្ពានបេតុង​ឫស្សី​កែវ​ឆ្លង​ទន្លេសាប ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៣ នេះ​តទៅ​។

ទន្ទឹម​នឹង​នេះ ដើម្បី​ធានា​នូវ​សណ្តាប់ធ្នាប់ និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ពីស្ពានបេតុង​ឫស្សី​កែវ​ឆ្លង​ទន្លេសាប ឆ្លងកាត់​ផ្លូវ​មុខ​ស្ពានដែក​បេ​ឡេ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​ចរាចរ​ឆ្លងកាត់​ស្ពានដែក​បេ​ឡេ​ឫស្សី​កែវ​ផង​ដែរ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ