ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​អង្គរ​ជ័យ​ជិត​រលាយ ដោយសារ​ឈ្មួញ​កាយ​យក​ដី​លក់​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តកំពត ៖ ភ្នំ​គង​ជ័យ ហៅ​ក្រៅ​ភ្នំ​អង្គរ​ជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ ភ្នំ​គង​ជ័យ ហៅ​ក្រៅ​ភ្នំ​អង្គរ​ជ័យ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ភ្នំ​គង​ជ័យ ហៅ​ភ្នំ​អង្គរ​ជ័យ​បច្ចុប្បន្ន​កំពុង​រង​ការ​កាយ​រលាយ​អស់ពី​អ្នកមាន​គ្រឿងចក្រ​ដែល​គេ​អាង​ថា​មាន​អាជ្ញា​ប​ណ្ណ័​កាយ​យក​ដី​ភ្នំ​លក់​ស្ទើ​តែ​អស់​ភ្នំ​មួយ​ទៅ​ហើយ​។

ពលរដ្ឋ​មាន​លំនៅ​ដ្ឋា​ន​ជិត​ភ្នំ​នោះ​បាន​និយាយ​ថា ភ្នំ​អង្គរ​ជ័យ​នេះ​ពី​មុន​ចាស់​ៗ​និយាយ​ត​ៗ​គ្នា​ថា​ភ្នំ​គង​ជ័យ​ព្រះ​តែ​ឥឡូវ​គេ​ហៅ​ថា​ភ្នំ​អង្គរ​ជ័យ​វិញ ។ ពលរដ្ឋ​និយាយ​ថា​ថ្ងៃ​ខាង​មុខ​អស់​ភ្នំ​ហើយ នៅ​តែ​ឈ្មោះ​ភ្នំ​អង្គរ​ជ័យ​និង​ភូមិ​អង្គរ​ជ័យ ព្រោះ​អ្នកមាន​គ្រឿងចក្រ​សុទ្ធតែ​អះអាង​ថា​គេ​មានច្បាប់ ។ 

លោកស្រី សាន់ ប្រធាន​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​អះអាង​ថា​មាន​អាជ្ញា​ប​ណ្ណ័​កាយ​ភ្នំ​មាន​៣​ក្រុម ។ 

លោក​មេឃុំ​និយាយ​ថា លោក និង​ក្រុមការងារ​គ្រោង​ចុះ​ទៅ​ជួប​ក្រុម​អ្នកមាន​គ្រឿងចក្រ​កាយ​ដី​ព្រោះ ពួក​នេះ​បាន​ដឹក​ដី​ហុយ​ខ្លាំង​ណាស់ ។ លោក​មេឃុំ​និយាយ​ថា អ្នកមាន​គ្រឿងចក្រ​មាន​រថយន្ត​ដឹក​ដី​ហុយ​មិន​គិត​ផល​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ទេ​អាង​តែ​គេ​មានច្បាប់ ៕