ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​យុវជន​២​នាក់ ក្រោយ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ភ័យ​ស្លន់ស្លោ​ទៅ​ជួប​គ្រោះ​អកុសល​លើ​ដងផ្លូវ

2 ឆ្នាំ មុន
  • សៀមរាប

សមត្ថកិច្ច​នគរបាល​ខេត្ត​សៀម​រាម បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវជន​ចំនួន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​

ខេត្តសៀមរាប ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​សៀម​រាម បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យុវជន​ចំនួន​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​ដេញ​កា​.​ប់​គ្នា​ទាំង​កណ្តាលរាត្រី ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ភ័យ​ស្លន់ស្លោ ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ឃឿ​ន​ផ្លូវ និង​ជ្រុល​ទៅ​បុក​បង្គោល​ដែក បណ្តាល​ឲ្យ​ស្លា​.​ប់ម្នាក់ និង​របួសស្រាល​ម្នាក់​។

ជនសង្ស័យ​ខាងលើ​នេះ រួម​មាន ១- ឈ្មោះ ឆាយ សាន់​ទិ​ក ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អូរ​ស្មាច់ ឃុំ​ដើម​ជ្រៃ ស្រុក​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ ស្នាក់​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​ដក​ពោ​ធ៌ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប​។ ២- ឈ្មោះ សៅ ស៊ីវ​យុន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ភោជនីយដ្ឋាន មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុចរ​វ​ង្វ​ង់​មូល​ព្រះរាជ​ដំណាក់ ស្ថិត​ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប មាន​ករណី​យុវជន​១​ក្រុម​ដេញ​គ្នា​ប្រដាប់​ដោយ​ដាវ កាំ​បិ​.​ត​ផ្គាក់ និង​ដុំ​ថ្ម ជិះ​ម៉ូតូ​ប្រដេញ​ក្នុង​គោលបំណង​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​២​នាក់​ទៀត​ដែល​កំពុង​ជិះ​ម៉ូតូ​ចេញពី​មុខ​សណ្ឋាគារ​អង្គរ (Grand Hotel) ។ សមត្ថកិច្ច​បន្ត​ថា ជន​រង​គ្រោះ​២​នាក់​នោះ មាន​ម្នាក់​ឈ្មោះ តាន់ រាត្រី ហៅ​កិ​ញ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សឿ​ប សាន់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​។

សមត្ថកិច្ច​បន្ត​ថា ខណៈ​ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ប៉ុនប៉ង​ធ្វើ​សកម្មភាព​កា​.​ប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត​នោះ ជន​រង​គ្រោះ​ក៏​ជិះ​គេចខ្លួន​បត់​ឡើង​ទៅ​ទិស​ខាងត្បូង​ក្នុង​ល្បឿន​លឿន លុះ​ជិត​ដល់​ចំណុច​រង្វង់​មូល​ព្រះរាជ​ដំណាក់ ដោយសារ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ពេក ក៏​ជិះ​ទៅ​បុក​ឃឿ​ន​ថ្នល់ និង​រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ដែក​នៅ​លើ​ទ្រូងផ្លូវ​ពេញទំហឹង​ទៀត បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ តាន់ រាត្រី ហៅ​កិ​ញ ជា​អ្នក​ជិះ​ខាងក្រោយ​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ឈ្មោះ សឿ​ប សាន់ ជា​អ្នក​បើក​ម៉ូតូ ដែល​មាន​ពាក់មួក​សុវត្ថិភាព​រង​របួសស្រាល ចំណែក​ជន​បង្ក​វិញ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​ទៅ​។

ក្រោយ​ពេល​កើត​មាន​បទល្មើស​ដូច​បាន​រៀបរាប់​ខាងលើ​នេះ សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ក្តាប់​មុខសញ្ញា​យុវជន​បង្ក​១​ក្រុម​នោះ និង​ដោយ​ទទួល​បាន​ដីកា​សម្រេច​ឲ្យ​បើក​ការ​ស៊ើបអង្កេត​បឋម​ពី​ស្ថាបន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់​មុខសញ្ញា​ទាំង​២​នាក់​នេះ​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា «​ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កា​.​ប់​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ដោយសារ​មូលហេតុ ខឹង​ជន​រង​គ្រោះ​ទាំង​២​នាក់​បើក​ម៉ូតូ​កាត់មុខ ហើយ​រោ​ទិ៍ស​ម្លេ​ង​ខ្លាំង​ៗ​ឌឺដង​ដាក់​ពួក​គេ ទើប​ពួក​គេ​ទ្រាំ​មិន​បាន ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ប៉ុនប៉ង​កា​.​ប់ តែ​មិន​ទាន់​បានកា​.​ប់​ទេ ភាគី​ម្ខាង​នោះ​ក៏​បើក​ម៉ូតូ​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​តែ​ម្តង ហើយ​ពួក​គេ​ក៏​ជិះ​គេចខ្លួន​តែ​ម្តង​ទៅ​» ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ