ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ទាំង​៥​របស់​ផ្កា​កេសរ​កូ​ល​ចំពោះ​សុខភាព ស្ទើរ​មិន​គួរ​ឱ្យ​ជឿ

1 ឆ្នាំ មុន
  • ភ្នំពេញ

ផ្កា​កេសរ​កូ​ល មិន​ត្រឹមតែ​មាន​សម្រស់​ស្រស់​ស្អាត និង​គួរ​ឱ្យ​ចង់​គយគន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ផង​ដែរ​។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ចំនួន​៥

រាជធានី​ភ្នំពេញ ៖ ផ្កា​កេសរ​កូ​ល មិន​ត្រឹមតែ​មាន​សម្រស់​ស្រស់​ស្អាត និង​គួរ​ឱ្យ​ចង់​គយគន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព និង​សុខុមាលភាព​របស់​មនុស្ស​ផង​ដែរ​។ ខាងក្រោម​នេះ ជា​អត្ថប្រយោជន៍​ចំនួន​៥ ដែល​ទទួល​បាន​ពី​ការ​ដាំ​ផ្កា​កេសរ​កូ​ល​នៅ​ក្នុងផ្ទះ ឬ​កន្លែងធ្វើការ ៖

១- ពង្រឹងគុណភាព​ខ្យល់ ៖ រុក្ខជាតិ​មាន​តួនាទី​ស្រូប​យក​កាបូនឌីអុកស៊ីត​ពី​បរិយាកាស​ជុំវិញ​វា ហើយ​បញ្ចេញ​អុកស៊ីហ្សែន​ត្រឡប់​ទៅ​ក្នុង​ខ្យល់​វិញ​។ ខណៈ​មនុស្ស​ស្រូប​យក​អុកស៊ីហ្សែន និង​បញ្ចេញ​កាបូនឌីអុកស៊ីត​វិញ ម្ល៉ោះហើយ​រុក្ខជាតិ និង​មនុស្ស​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ល្អ​ឥត​ខ្ចោះ​តែ​ម្តង​។ ហើយ​ការ​ដាំ​ផ្កា​កេសរ​កូ​ល​នៅផ្ទះ ឬ​ក៏​នៅ​កន្លែងធ្វើការ នឹង​ជួយ​ឱ្យ​ការ​ដកដង្ហើម​របស់​មនុស្ស​យើង​កាន់តែ​មាន​ភាព​ស្រស់ស្រាយ និង​បរិសុទ្ធ ព្រមទាំង​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​ទៀត​ផង​។

២- កាត់​បន្ថយ​ភាព​តានតឹង ៖ ការ​ដាំ​ផ្កា​កេសរ​កូ​ល នៅ​កន្លែងធ្វើការ ឬ​នៅ​ក្នុងផ្ទះ ក៏​អាច​ជួយ​ឱ្យ​យើង​បន្ធូរ​ភាព​តានតឹង​បាន​ច្រើន ដោយ​ផ្ដល់​នូវ​អារម្មណ៍​ស្រស់ស្រាយ ថែម​ទាំង​ឱ្យ​យើង​មាន​អារម្មណ៍​ស្ងប់​ទៀត​ផង​។ ក្រៅពី​ការ​ជួយ​ឱ្យ​មាន​អារម្មណ៍ល្អ វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈា​.​ម​បេះដូង (cardiovascular disease) និង​បញ្ហា​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ទៀត​ផង​ដែរ​។

៣- កាត់​បន្ថយ​ជំងឺ​កើត​មាន​តាម​រដូវ ៖ រុក្ខជាតិ​ផ្កា​កេសរ​កូ​ល​នេះ ជួយ​បង្កើន​សំណើម​នៅ​ក្នុង​បរិយាកាស​ជុំវិញ​វា ដែល​អាច​ជួយ​ឱ្យ​យើង​ចៀស​ផុត​ពី​ជំងឺ​ដែល​កើត​មាន​តាម​រដូវ​ដូច​ជា ជំងឺ​ឈឺ​.​ក ជំងឺ​ក្អក និង​បញ្ហា​ស្បែក​ស្ងួត​ជាដើម​។ ខណៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា កម្រិត​សំណើម​ខ្ពស់​អាច​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​កើត​មាន​ជំងឺ​ផ្តាសាយ ដូច្នេះ​ការ​ដាំ​ផ្កា​កេសរ​កូ​ល​នៅ​ក្បែរ​ខ្លួន គឺ​អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ និង​ជំងឺ​ដែល​កើត​មាន​ដោយ​ការ​ប្រែប្រួល​រដូវ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៤- ជួយ​ឱ្យ​អ្នកជំងឺ​ឆាប់​ជា​សះស្បើយ ៖ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​លោក​អ្នក​ឧស្សាហ៍​ឃើញ​រុក្ខជាតិ​បៃតង​នៅ​ក្នុង​មន្ទីរពេទ្យ ព្រោះ​វត្តមាន​របស់​វា​ជួយ​កាត់​បន្ថយ​ភាព​តានតឹង ពង្រឹងគុណភាព​ខ្យល់ និង​បង្កើន​សំណើម​ក្នុង​បន្ទប់​អ្នកជំងឺ​។ អត្ថប្រយោជន៍​ទាំងនេះ អាច​ជួយ​កាត់​បន្ថយ​ពេលវេលា​អ្នកជំងឺ​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ ។ ជាមួយ​គ្នា​នេះ ការ​តុ​ប​តែ​ផ្កា​កេសរ​កូ​ល​ក្នុង​បន្ទប់​មន្ទីរពេទ្យ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​តានតឹង ក៏​ជួយ​ឱ្យ​អ្នកជំងឺ​ទទួល​អារម្មណ៍​ធូរស្រាល និង​ស្រស់ស្រាយ​ផង​ដែរ ដោយសារ​តែ​ពណ៌​ដ៏​ស្រស់បំព្រង​របស់​វា​។

៥- ពង្រឹង​ការ​ផ្ដោតអារម្មណ៍ ៖ យោង​តាម​ការ​សិក្សា​មួយ​របស់ Michigan University បាន​រក​ឃើញ​ថា ការ​តុបតែង ឬ​ដាក់​រុក្ខជាតិ​ក្បែរ​ខ្លួន ជួយ​បង្កើន​សមត្ថភាព​ផ្ដោតអារម្មណ៍ និង​ផលិតភាព​ការងារ​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ​។ ជា​ពិសេស ជួយ​ពង្រឹង​ការ​ចង​ចាំ​របស់​អ្នក​បាន​រហូត​ដល់​២០​ភាគរយ​ឯណោះ ហើយ​អត្ថប្រយោជន៍​ទាំងនេះ ក៏​ជួយ​បង្កើន​គុណភាព​ជីវិត​របស់​អ្នកផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២៣ ក្រសួងបរិស្ថាន​រៀបចំ​វេទិកា​ជាតិ​កេសរ​កូ​ល ជាតិ​លើក​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​១ រាជធានី​ភ្នំពេញ ជាមួយ​ការ​បង្ហាញ​សិល្បៈ និង​ពិព័រណ៍​កេសរ​កូ​ព្រៃ​កម្ពុជា​ជា​ច្រើន​ប្រភេទ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ