ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ប្រេ​ស៊ីល​ស្នើ​អ៊ុយ​ក្រែ​ន​លះបង់​គ្រី​មេ​បញ្ចប់សង្គ្រាម

1 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ល្វី​សអ៊ី​​ណា​ស្យូ​លូ ឡា​ដា​ស៊ី​ល​វ៉ា កាលពី​ថ្ងៃ​ទី​៦​មេ​សា​ស្នើ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ល្វី​សអ៊ី​​ណា​ស្យូ​លូ ឡា​ដា​ស៊ី​ល​វ៉ា កាលពី​ថ្ងៃ​ទី​៦​មេ​សា​ស្នើ​ដល់ទី​ក្រុង​គៀវ​បោះបង់​តំបន់​គ្រី​មេ​ឲ្យ​រុ​ស្ស៊ី​ដើម្បី​បញ្ចប់សង្គ្រាម​ដោយ​លោក​វាយតម្លៃ​ថា លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​មិន​អាច​សម្រេច​អ្វី​គ្រប់យ៉ាង​ដែល​លោក​ចង់បាន​ឡើយ​។

ពេល​ជួប​ជាមួយ​ក្រុម​អ្នកកាសែត​នៅ​ទីក្រុង​ប្រា​ស៊ី​ល​លី​យ៉ា​លោក​លូ​ឡា​ថ្លែង​ថា ប្រ​ធា​ធិ​បតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ​មិន​អាច​ដណ្ដើម​យក​ដែនដី​អ៊ុយ​ក្រែ​ន​ឡើយ​។ វា​អាច​ដែល​លោក​នឹង​ពិភាក្សា​ពី​តំបន់​គ្រី​មេ​។ ប៉ុន្តែ​អ្វី​ដែល​លោកពូ​ទី​ន​ចង់​លុកលុយ​លើស​ពី​នេះ​ទៀត លោក​ត្រូវ​គិត​ឡើង​វិញ​។

ប្រធានាធិបតី​ប្រេ​ស៊ី​ល​បន្ត​ថា ពិត​ណាស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​មិន​អាច​ទទួល​បាន​អ្វី​គ្រប់យ៉ាង​ដែល​លោក​ចង់បាន​ឡើយ​។ ពិភពលោក​ចង់បាន​ភាព​ស្ងប់ស្ងៀម​។ ដូច្នេះ​យើង​ត្រូវ​ស្វែងរក​ដំណោះស្រាយ​មួយ​។

អ៊ុយ​ក្រែ​ន​បដិសេធ​រាល់​ការ​ចរចា​ជាមួយ​រុ​ស្ស៊ី​ បើ​គ្មាន​កា​រដក​កងទ័ព​ចេញពី​ដែនដី​ខ្លួន​ជា​មុន ក្នុង​នោះ​មាន​ទាំង​ចេញពី​តំបន់​គ្រី​មេ​ដែល​រុ​ស្ស៊ី​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​កាលពី​ឆ្នាំ​២០១៤​ផង​។

ប្រធានាធិបតី​ប្រេស៊ី​ល​ត្រូវ​បង្ហាញ​ពី​គម្រោង​នោះ ប្រាប់​ដល់​សម​ភាគី​ចិន​លោក​ស៊ី ជី​ន​ពីង​ នៅ​ក្រុង​ប៉េ​កាំ​ង​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​។ ប្រមុខរដ្ឋ​ប្រេ​ស៊ី​​ល​បន្ត​ទៀត​ថា លោក​មាន​ជំនឿ​លើ​ជោគជ័យ​នៃ​គម្រោង​នោះ​ដោយ​សង្ឃឹមថា ប្រទេស​មួយ​ក្រុម​នឹង​បង្កើត​ឡើង ពេល​លោក​វិល​ត្រឡប់​ពី​ចិន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ