ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​នៃ​ជំងឺមហារីក​ដែល​មិន​អើពើ​រហូត​ដល់​យឺត​ពេល

6 ឆ្នាំ មុន

ក្នុង​ករណី​ដែល​អ្នក​ធ្លាប់​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺមហារីក​នោះ អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​រោគ​សញ្ញា​នៃ​ជំងឺមហារីកនេះ ហើយខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​មិន​ស្គាល់

ក្នុង​ករណី​ដែល​អ្នក​ធ្លាប់​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺមហារីក​នោះ អ្នក​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​រោគ​សញ្ញា​នៃ​ជំងឺមហារីក​ដែល​មាន​ក្នុង​រាង​កាយ​របស់​អ្នក ។

អ្នក​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​តាមដាន​រោគ​សញ្ញា​ជាក់លាក់ ហើយ​ត្រូវ​ចាត់វិធានការ​ការពារ​ផង​ដែរ ។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មិនដឹង​អំពី​វិធី​ដើម្បី​សម្គាល់​រោគ​សញ្ញា​ជំងឺមហារីក​ទាំងនេះ ។ រោគ​សញ្ញា ដំបូង​ៗ នៃ​ជំងឺមហារីក​គឺជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍ ។

ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​មួយ​ចំនួន​ដែល​អ្នក​មិន​ស្គាល់ ។ សូម​អាន​បន្ថែម​ទៀត​ដើម្បី​ដឹង​អំពី​រោគ​សញ្ញា​ដំបូង​នៃ​ជម្ងឺមហារីក ។

១-​លាមក​មាន​សភាព​ប្រែប្រួល
ការ​ប្រែប្រួល​នៃ​ទំហំ​លាមក រាក​ជា​ញឹកញាប់ និង​ភាព​មិន​ប្រក្រតី​នៃ​លាមក​បង្ហាញ​ពី​ជំងឺមហារីក​បំពង់​រលាយ​អាហារ ។ ប្រសិនបើ​វា​អម​ដោយ​ភាព​មិន​ស្រួល​នៅ​ក្នុង​ពោះ នោះ​វា​អាច​បង្ហាញ​ពី​ជំងឺមហារីក។ នេះ​គឺជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺមហារីក ។

២-​ទឹកនោម​មាន​ភាព​ប្រែប្រួល
ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​ថា​អ្នក​ទៅ​បន្ទប់ទឹក​ច្រើន​ដង ឬ​ប្រសិនបើ​អ្នក​មិន​ស្រួល​ក្នុង​ពេល​បត់ជើងតូច នោះ​វា​អាច​បង្ហាញ​ពី​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង​ប្លោក​នោម ។

៣-​ពងបែក​មាត់
ពងបែក​មាត់​អាច​បណ្តាល​ឲ្យ​មាន​មហារីក​មាត់ មហារីក​ស្បែក និង​មហារីក​ដែល​ប៉ះពាល់​ដល់​ប្រដាប់បន្តពូជ ។ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ភ្លាម​ៗ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​បញ្ហា​ទាំងនេះ ។ នេះ​គឺជា​សញ្ញា​ព្រមាន​អំពី​រោគ​សញ្ញា​មហារីក ។

៤-​ការ​ហូរ​ឈាម
ឈាម​ក្នុង​លាមក ក្អកមាន​ឈាម ឬ​ធ្លាក់​សមាន​ឈាម អាច​បង្ហាញ​ពី​ប្រភេទ​មហារីក​ជា​ច្រើន ។ អ្នក​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។

៥-​ពិបាក​រំលាយ​អាហារ
ការ​ពិបាក​រំលាយ​អាហារ​គឺជា​បញ្ហា​ដែល​កើត​ឡើងជា​ទូទៅ ហេតុ​ដូច្នេះ​ជា រឿយ​ៗ​ត្រូវ​គេ​វិនិច្ឆ័យ​ខុស ។ ប៉ុន្តែ​រោគ​សញ្ញា​នេះ​ក៏​អាច​ចង្អុលបង្ហាញ​ពី​ជំងឺមហារីក​ក្រពះ ពោះវៀន ជា​ពិសេស​ប្រសិនបើ​វា​អម​មក​ជាមួយនឹង​ភាព​មិន​ស្រួល​នៃ​ក្រពះ ។

៦-​គ្រុនក្តៅ​ញឹកញាប់
គ្រុនក្តៅ​ញឹកញាប់​ក៏​អាច​មានការ​ទាក់ទង​ទៅ​នឹង​ជំងឺមហារីក​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ ។ ប៉ុន្តែ​វា​ក៏​អាច​បង្ហាញ​ពី​ប្រភេទ​នៃ​ជំងឺមហារីក​ដែល​កំពុង​ចាប់ផ្តើម​ចម្លង​ដល់​សរីរាង្គ​ដទៃ​ទៀត​។ នេះ​គឺជា​សញ្ញា​ព្រមាន​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​កំពូល​នៃ​ជំងឺមហារីក ៕